ព្រឹទ្ធសភា​ប្រេ​ស៊ី​ល​អនុម័ត​ការធ្វើអន្តរាគមន៍​សហ​ព័ន្ធ​នៅ​ទីក្រុង Brasilia បន្ទាប់ពី​កុបកម្ម

2023/01/11 07:01:54 pm        352

​ប្រេស៊ីល៖ ព្រឹទ្ធសភា​របស់​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​អង្គារ បានអនុម័ត​លើ​អន្តរាគមន៍​សហព័ន្ធ​នៅក្នុង​ទីក្រុង Brasilia បន្ទាប់ពី​ទីក្រុង​នេះ​ត្រូវបាន​វាយលុក​ចូល ​ដោយ​ក្រុម​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​ស្តាំនិយមលោក ​Jair Bolsonaro ដែល​បាន​សម្រុកចូល​សភា​ប្រទេស វិមាន​ប្រធានាធិបតី​ និង​តុលាការ​កំពូល​។​

​អន្តរាគមន៍​ផ្នែក​សន្តិសុខត្រូវ​បានចេញ​បញ្ជា​ដោយ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Luiz Inacio Lula da Silva បន្ទាប់ពី​កុបកម្ម​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​នៅតែ​រង់ចាំ​ភ្លើង​ខៀវ​ពីស​ភា​។ សភា​ជាន់​ទាប​បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​អន្តរាគមន៍​នេះ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​រួចហើយ​។ ប្រធានព្រឹទ្ធសភាលោក Rodrigo Pacheco បានចាត់ទុក​សកម្មភាព​នេះ​ថា​ជា «​ឧក្រិដ្ឋកម្ម​» និង​បាន​និយាយថា អ្នក​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ក្នុងការ​បំផ្លាញ​សភា​ កំពុង​ត្រូវ​បានកំណត់​អត្តសញ្ញាណ​។ នគរបាល​​ប្រេ​ស៊ី​ល​បាន​សួរចម្លើយ​ក្រុមបាតុករ​ប្រហែល ១០០០នាក់​កាលពី​ថ្ងៃ​អង្គារ​។​ ​វីដេអូ​ដែល​បាន​ថត​កាលពី​ថ្ងៃអង្គារបង្ហាញ​ពី​ការបំផ្លាញ​ ដែល​បានធ្វើ​ឡើង​នៅ​តុលាការ​សហព័ន្ធ​កំពូលប្រទេស​ប្រេ​ស៊ី​ល ដោយ​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​ស្តាំនិយម​លោក Jair Bolsonaro បាន​សម្រុកចូល​ និង​វាយកម្ទេច​អគារ​កាលពី​ថ្ងៃអាទិត្យ​។

កញ្ចក់​បែក ហើយ​គ្រឿងសង្ហារឹម​ដែល​បាន​បំផ្លាញនៅ​រាយប៉ាយ​ពេញ​ជាន់ ​នៃ​អគារ​តុលាការ​ក្នុង​រដ្ឋធានី Brasilia ពីរ​ថ្ងៃ​បន្ទាប់ពី​ក្រុម​កុបកម្ម​បាន​វាយលុក​ចូល​ដ៏​អាក្រក់​បំផុត​មកលើ​ស្ថាប័នរដ្ឋ ចាប់តាំងពី​ប្រទេស​នេះ​បាន​វិលត្រឡប់​មករក​លទ្ធិ​ប្រជា​ធិ​បតេ​យ្យ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០។ មនុស្ស​ប្រមាណ ​៦០០​នាក់​ត្រូវបាន​ដោះលែង​បន្ទាប់ពី​ឃុំខ្លួន សម្រាប់​ការពាក់ព័ន្ធ​ដែល​សង្ស័យ​ក្នុងការ​សម្រុកចូល​អគា​រ​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​។ ស្ត្រី កុមារ និង​មនុស្ស​ចាស់ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​អង្គារ ​ក្នុងចំណោម​មនុស្ស​ ១៥០០​នាក់នៅក្នុង​មន្ទីរឃុំឃាំង៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        370
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        417
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm