ពលរដ្ឋក្បែរបន្ទាត់ក្រីក្រ អាចបន្តស្នើសុំទទួលថវិកាពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពីរដ្ឋ អំឡុងពេលរងសម្ពាធអតិផរណា

2023/01/11 07:18:12 pm        279

ភ្នំពេញ៖ ប្រជាពលរដ្ឋក្បែរភាពក្រីក្រ នៅតែអាចស្នើសុំការ​សម្ភាសន៍ ​ដើម្បី​ទទួលបានថវិកាពី កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ជូនគ្រួសារងាយរង​ហានិភ័យ​ក្នុង​អំឡុង​ពេល​មាន​សម្ពាធអតិផរណា។ 

គ្រួសារក្បែរភាពក្រីក្រទូទាំង​ប្រទេស មកទល់ពេលនេះអាចបន្តស្នើសុំទៅអាជ្ញាធរ​មូលដ្ឋាន​ដែលខ្លួន​រស់នៅ ដើម្បីទទួលការសម្ភាសន៍​សម្រាប់ ​កម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជូនគ្រួសារងាយរងហានិភ័យ​ក្នុង​អំឡុងពេលមានសម្ពាធអតិផរណា។ នេះជាការលើកឡើងរបស់ឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋាន​អត្តសញ្ញាណកម្ម​គ្រួសារក្រីក្រនៃក្រសួងផែនការ។

ឯកឧត្តម បានបន្តថា ការកំណត់អត្តសញ្ញាណគ្រួសារទទួលផល ​គឺធ្វើឡើងជាប្រចាំ ដើម្បីជួយ​សម្រួលដល់គ្រួសារក្បែរភាពក្រីក្រដែលនៅសល់។ ​ជាក់ស្ដែងគិតចាប់ពីចុងខែវិច្ឆិកា ​ឆ្នាំ ២០២២ ជាការចាប់ផ្ដើមប្រមូលទិន្ន័យលើកទី ​២ ដែលមានប្រជាពលរដ្ឋក្បែរភាពក្រីក្រជាង ​១០ម៉ឺនគ្រួសារ បានសម្ភាសន៍រួចរាល់បន្ថែមទៀត ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជា​កម្មវិធីជំនួយសង្គមថ្មីដែលរដ្ឋាភិបាលទើបសម្រេចឱ្យអនុវត្ត។ កម្មវិធីនេះ​ ជាកម្មវិធីមិនអចិន្ត្រៃយ៍ ដែលសំដៅជួយដល់គ្រួសារក្បែរក្រ ​អំឡុងពេលមានសម្ពាធអតិផរណានេះ។ ការផ្ដល់ថវិកាជូនគ្រួសារគោលដៅមានចំនួន ៣ លើក ដោយការបើកសាច់ប្រាក់ធ្វើឡើងរៀងរាល់ ៣ខែម្ដង។

ការបើកសាច់ប្រាក់លើកទី ១ ធ្វើឡើងនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ ការបើកសាច់ប្រាក់លើកទី ២ ធ្វើឡើងថ្ងៃទី ១០ ខែមេសា និងការបើកថវិកាលើកទី ៣ធ្វើឡើងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣។

តាមរបាយការណ៍របស់ក្រសួងសង្គមកិច្ច ជាក្រសួងទទួលខុសត្រូវ លើការការបើកសាច់ប្រាក់​ជូន​គ្រួសារ​ទទួលផល ​បង្ហាញថា​ គ្រួសារក្បែរភាពក្រីក្រត្រូវទទួល​បាន​ថវិកា​ពីរដ្ឋាភិបាល ក្នុងការ​បើក​សាច់ប្រាក់លើកទី១ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ គឺមានចំនួនជាង ​២៦ម៉ឺនគ្រួសារ ស្មើនឹង​ប្រជាពលរដ្ឋជាង ៧០ម៉ឺននាក់។ ​ថវិកាបើកជូនលើកទី ១នោះ គឺរាជ

រដ្ឋាភិបាលបានចំណាយ​ថវិកា​អស់​រហូត​ដល់ជាង ៩លានដុល្លារ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm