អាជ្ញាធរខេត្តកំពង់ឆ្នាំង ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានជិត ១ពាន់ករណី

2023/01/11 07:26:08 pm        328

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា ការដោះស្រាយវិវាទក្រៅ​ប្រព័ន្ធ​តុលាការ​របស់​រដ្ឋបាលខេត្តកំពង់ឆ្នាំង មកដល់ពេលនេះ គឺដោះស្រាយ​បាន​ប្រមាណ​ជិត​១​ពាន់​ករណី ក្នុងចំណោមសំណុំរឿង១០០៨ករណី ។ ក្រោយ​ពី​បញ្ចប់​ការងារ​កាត់​ឆ្វៀល​ដី​ជូន​ប្រជា​ពលរដ្ឋ ឯកឧត្តម និងក្រុមការងារខេត្ត នឹងបន្តដោះស្រាយបញ្ចប់វិវាទទាំងនោះតែម្តង ហើយ​ករណី​ណា​ដែល​ធំដោះមិនចេញ នឹងបញ្ជូនទៅថ្នាក់លើបន្ថែម។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា ចាប់​តាំង​ពី​ឯកឧត្តម​បាន​ឡើង​ជា​អភិបាល​ខេត្ត​កំពង់ឆ្នាំង​មក​ គឺឯកឧត្តមបានបង្កើតក្រុមការងារថ្នាក់ខេត្តមួយ ដែលមានអភិបាល អភិបាលរងខេត្ត​ដឹក​នាំ​ចុះ​ដោះ​ស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ដោយនៅចុងឆ្នាំ២០២១ សំណុំ​រឿង​មានរហូតដល់១០០៨ករណី ។ ក្រោយ​ពេល​ក្រុម​ការងារ​ថ្នាក់​ខេត្ត​បា​ន​ដោះ​ស្រាយ​រហូត​មក​ដល់ពេលនេះ បានប្រមាណជិត ១ពាន់ករណី ក្នុងនោះមានទាំងករណីវិវាទតូចធំ និង​មាន​ទាំង​វិវាទ​ដែល​កើតឡើងជាង ២០ឆ្នាំមកហើយផងដែរ ក៏ប៉ុន្តែក្រុមការងារបានយកច្បាប់ និង​យុទ្ធ​សាស្ត្រ ​ឈ្នះ ឈ្នះ មកដោះស្រាយ អោយមានការព្រមព្រៀងរវាងភាគីទាំងសងខាង។ ក្រោយ​ពេល​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​បង្កើត​ក្រុម​ការងារ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ហើយ​នោះ ​ឃើញថា នៅក្នុងខេត្តកំពង់ឆ្នាំងវិវាទទាំងឡាយ ត្រូវបានថយចុះ។ ឯកឧត្តមបានបន្តថា ក្រោយ​ពី​ការ​កាត់ឆ្វៀលដីតំបន់២ និង​តំបន់៣ មួយចំនួនជូនប្រជាពលរដ្ឋរួចហើយនោះ ឯកឧត្តម នឹង​បន្តអោយក្រុមការងារសំរុកដោះស្រាយវិវាទដែលនៅសេសសល់បញ្ចប់តែម្តង ហើយ​ប្រសិន​បើ​មាន​ករណី​វិវាទ​កើត​ឡើងថ្មីៗ គឺត្រូវដោះស្រាយជាបន្ទាន់ជូនប្រជាពលរដ្ឋ គឺធ្វើយ៉ាងណាកុំអោយ​ពេល​កើត​បញ្ហា​ឡើង អាជ្ញាធរឃុំស្រុកខេត្តមិនបានដោះស្រាយ បែរប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ប្តឹង​ដល់​តុលាការ​ភ្លាម​នោះ​។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ពេលមានវិវាទកើតឡើង មិនត្រូវនាំគ្នាប្តឹងទៅតុលាការភ្លាមនោះទេ ត្រូវទុក​ឱកាស​អោយ​ក្រុម​ការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការថ្នាក់ខេត្តជាអ្នកដោះស្រាយជូន។ ឯក​ឧត្តម​ថា «មិនមានបញ្ហាណាមួយដែលយើងមិនអាចដោះស្រាយបាននោះទេ អោយ​តែ​បង​ប្អូន​ប្រជាពលរដ្ឋ មានឆន្ទៈក្នុងការដោះស្រាយវិវាទទាំងនោះ និងត្រូវមាន​សន្តិភាព​ក្នុង​ផ្លូវ​ចិត្ត​ទាំង​អស់​គ្នា ទើបប្រទេសយើងរីកចម្រើន» ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm