Sebastian Loeb ឈ្នះ​ដំណាក់កាល​ទី​៩ ប្រណាំង​យានយន្ត Dakar Rally តែ Al-Attiyah បន្ត​នាំមុខ​រួម

2023/01/11 09:34:10 pm        63

​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​បារាំង Sebastian Loeb បាន​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី៩ នៃ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ចម្ងាយ​ឆ្ងាយ Dakar Rally តែ​អ្នក​នាំមុខ​រួម​នៅតែ​ជា​កីឡាករ​កាតា Nasser Al-Attiyah ដដែល​។

​​ដំណាក់កាល​ទី៩ ដែលមាន​ចម្ងាយ​ផ្លូវ ៣៥៨គីឡូម៉ែត្រ កីឡាករ​ដែល​បើកបរ​ឱ្យ​ក្រុម​ប្រណាំង Prodrive រូបនេះ​បាន​ចំណាយពេល ៣ម៉ោង ៧នាទី ២៤វិនាទី​ដើម្បី​មក​ដល់ទី​ព្រ័ត្រ​មុនគេ តាម​ពីក្រោយ​ដោយ​កីឡាករ​លី​ទុយ​អា​នី Vaidotas Zala យឺត​ជាង ៥៧វិនាទី និង​លេខ៣ កីឡាករ​បារាំង Guerlain Chicherit យឺត​ជាង ២នាទី ៨នាទី​។ នេះ​ជា​ជ័យជំនះ​លើក​ទី៣ ដំណាក់កាល​សម្រាប់ Sebastian Loeb នៅ Dakar Rally ឆ្នាំនេះ ​តែបើ​ក្រឡេក​មក​តារាង​វេលា​រួម​វិញ​អ្នក​នាំមុខគេ​នៅតែ​ជា​កីឡាករ​កាតា Nasser Al-Attiyah ដោយមាន​វេលា​ចំណេញ​ពីលើ​អ្នក​លេខ២ កីឡាករ​ប្រេ​ស៊ី​ល Lucas Moraes ១ម៉ោង ២១នាទី ៥៧វិនាទី​ឯណោះ​។

​​ងាក​មក​ការប្រកួត​ផ្នែក​ម៉ូតូ​វិញ​ជ័យជំនះ​ក្នុងដំណាក់កាល​ទី​៩ នេះ​បាន​ទៅ​កីឡាករ​អា​ហ្ស​ង់​ទីន Kevin Benavides តែ​អ្នក​នាំមុខ​រួម​នៅតែ​ជា​កីឡាករ​អាមេរិក Skyler Howes នាំមុខ ១នាទី ១៣វិនាទី​ពីលើ Benavises​។ ​សម្រាប់​ដំណាក់កាល​ទី១០ ថ្ងៃ​ពុធ​នេះ​មាន​ចម្ងាយ​ផ្លូវ ៦២៣គីឡូម៉ែត្រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        120
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm