ធនាគារពិភពលោក​ព្រមាន​ថា សេដ្ឋកិច្ចពិភពលោក​អាច​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ងាយ​ស្រួល​នៅ​ឆ្នាំ2023

2023/01/11 10:22:34 pm        565

​ពិភពលោក៖ ធនាគារ​ពិភព​លោក​បាន​បន្ទាប​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ឆ្នាំ2023 របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ដល់​កម្រិត​ធ្លាក់​ចុះ​ដល់​មាត់​ជ្រោះ​ នៃ​វិបត្តិ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ជាច្រើន ខណៈ​ផល​ប៉ះពាល់​នៃ​ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​កាន់​តែ​ខ្លាំង សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត ហើយ​ម៉ាស៊ីន​សេដ្ឋកិច្ច​ធំ​ៗ​របស់​ពិភពលោក​បាន​ប្រឈម​នឹង​សកម្មភាព​សេដ្ឋកិច្ច​ចុះ​ខ្សោយ​។

​អ្នក​ផ្តល់​ប្រាក់កម្ចី​អភិវឌ្ឍន៍​មួយ​នេះ​បាន​និយាយ​ថា ​ពេលនេះ​ខ្លួន​រំពឹង​ថា​នឹង​មាន​កំណើន GDP ពិភព​លោក​ចំនួន​ 1.7% នៅ​ឆ្នាំ2023 ដែល​ជា​ល្បឿន​យឺត​បំផុត​នៅ​ក្រៅ​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ2009 និង 2020 ក្នុង​រយៈ​ពេល​ជិត 3ទសវត្សរ៍​។ នៅ​ក្នុង​របាយការណ៍​ទស្សន​វិស័យ​សេដ្ឋកិច្ច​សកល​ពីមុន​របស់​ខ្លួន​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ2022 ធនាគារ​បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ2023 នឹង​មាន 3.0%។ ធនាគារ​បាន​និយាយ​ថា​ ការ​ធ្លាក់ចុះ​ដ៏​គំហុក​នៅ​ក្នុង​សេដ្ឋកិច្ច​ជឿនលឿន រួម​ទាំង​ការ​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ព្យាករណ៍​របស់​ខ្លួន​មក​ត្រឹម 0.5% សម្រាប់​ទាំង​សហរដ្ឋ​អាមេរិក និង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ អាច​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ថ្មី​មួយ​ជិត ​3​ឆ្នាំ​បន្ទាប់ពី​រយៈពេល​ចុង​ក្រោយ​នេះ​។

​ធនាគារ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​អម​ជាមួយ​របាយការណ៍​នេះ​ថា ​ដោយសារ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ផុយ​ស្រួយ ការអភិវឌ្ឍន៍​អវិជ្ជមាន​ថ្មី​ណាមួយ ដូចជា​អតិផរណា​ខ្ពស់​ជាង​ការ​រំពឹង​ទុក ការ​កើន​ឡើង​អត្រា​ការប្រាក់​ភ្លាមៗ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល COVID-19 ឬ​ការ​កើនឡើង​នូវ​ភាព​តានតឹង​ភូមិ​សាស្ត្រ​នយោបាយ អាច​រុញ​ឲ្យ​សេដ្ឋកិច្ច​ពិភព​លោក​ធ្លាក់​ចូល​ទៅ​ក្នុង​ឱនភាព៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        12
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        62
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm