មានសញ្ញាបញ្ចាក់ថា៖«មានការកើនឡើងចំនួនសត្វស្លាបកម្រនៅក្នុងប្រទេសកម្ពុជា​»

2023/01/12 12:21:15 am        387

​ភ្នំពេញ៖ យោងតាម​សេ​ក្ដី​ប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ នៅ​ថ្ងៃទី​១១ ខែមករា​នេះ បាន​បញ្ជាក់ថា មានការ​កើនឡើង​ចំនួន​សត្វ​ស្លាប​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​សត្វ​ត្រយង​ចង្កំ​ក​សមាន​ចំនួន​ប្រហែល ១ពាន់​ក្បាល​តែប៉ុណ្ណោះ​នៅលើ​ពិភពលោក​។ ចំណែកប្រទេស​កម្ពុជា​ត្រឹម​ឆ្នាំ​២០២២ បាន​កត់​ឃើញ ៧៩២ក្បាល​ស្មើនឹង ៨០% នៃ​របាយ​លើ​ពិភពលោក​។​

​យោងតាម​សេចក្តីប្រកាស​ពត៌មាន​រួម សត្វ​ត្រយង​ចង្កំ​កស ​គឺជា​ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ​បំផុត​នៅលើ​ពិភពលោក ហើយ​មានការ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ​នៃ​ការ​ផុត​ពូជ​ជាស​កល ប្រសិនបើ​កត្តា​គំរាមកំហែង​នានា​នៅតែ​បន្ត​កើតមាន ក្នុងនោះ​មានការ​បរបាញ់ ការដាក់​អន្ទាក់ និង​ការបាត់បង់​ទីជម្រក​។

​សេចក្ដីប្រកាស​បញ្ជាក់ថា​៖១«​ចំនួន​ប្រជាសាស្ត្រ​ជាស​កល ​នៃ​សត្វ​ស្លាប​ប្រភេទ​នេះ​ មាន​ចំនួន​ប្រហែល​ ១០០០​ក្បាល​តែប៉ុណ្ណោះ​។ ការធ្វើជំរឿន​ទូទាំងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ បាន​កត់ត្រា​ចំនួន ៧៩២​ក្បាល ដែល​ស្មើនឹង ៨០%​នៃ​របាយ​លើ​ពិភពលោក​»​។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​កម្ពុជា សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួម ក្នុងការ​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ ដែល​លទ្ធផល​ពេលនេះ​បានបង្ហាញ​ពី​ការកើនឡើង​នូវ​ប្រភេទ​សត្វព្រៃ​មួយចំនួន​ ក្នុងនោះ ​មាន​សត្វ​ត្រយង​ក​ង្កំ​កស​ផងដែរ​។ នេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​នានា​របស់​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ និង​បង្ហាញ​ពី​ភាពប្រសើរឡើង​នៃ​ការអភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ការផ្លាស់ប្តូរ​ឥរិយាបថ​សាធារណជន​ចំពោះ​សត្វព្រៃ​។

​ឯកឧត្ដម​បញ្ជាក់ថា​៖ «​ក្រសួងបរិស្ថាន​និង​ដៃគូ​ទាំងអស់​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ផ្តល់​ជម្រក​សុវត្ថិភាព​ដល់​សត្វព្រៃ​តាមរយៈ​ការអនុវត្ត​ច្បាប់ ការបង្កើត សេដ្ឋកិច្ច​មូលដ្ឋាន និង​ការធ្វើ​យុទ្ធនាការ​ផ្សេងៗ​ដើម្បី​ផ្លាស់ប្តូរ​ឥរិយា​ថ​សាធារណជន​។ ក្រសួងបរិស្ថាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​ការដាក់​អន្ទាក់ ការ​បរបាញ់ និង​ការហូប​សាច់សត្វ​ព្រៃ និង​ការជួញដូរ​សត្វព្រៃ​»​។

​គួរ​បញ្ជាក់ថា សត្វ​ត្រយង​ចង្កំ​កស (Pseudibis davisoni) ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ទូទាំង​ទ្វីបអាស៊ី​អាគ្នេយ៍ ប៉ុន្តែ​សព្វថ្ងៃនេះ គេ​ប្រទះឃើញ ប្រភេទ​សត្វ​សត្វ​ត្រយង​ចង្កំ​កស មាន​វត្ត​មាននៅ​តំបន់​ព្រៃរ​ល្បោះ​ភាគ​ខាងជើង និង​ខាងកើត​នៃ​ប្រទេស​កម្ពុជា និង​ចំនួន​របាយ​ផ្សេងទៀត​ត្រូវបាន​គេ​រកឃើញ​នៅលើ​កោះ Borneo នៃ​ឧបទ្វីប​អាស៊ី​ខាងត្បូង​។ សត្វ​ត្រយង​ចង្កំ​កស​ត្រូវបាន​គេ​ចាត់​ចូល​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម IUCN Red List៕ អត្ថបទ៖ ដារ៉ា​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm