ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយជាគំរូនៃចំណងមិត្តភាពដែកថែប​

2023/01/12 01:24:50 am        835

ភ្នំពេញ៖ «​ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន​» នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុងនាម​ជា​វេទិកា​នៃ​ការផ្លាស់ប្តូរ​បទ​ពិ សោធន៍​, ទស្សនាទាន​, និង​វប្បធម៌ រវាង​យុវជន​នៃ​ប្រទេស​ទាំងពីរ ដែល​នឹង​ជំរុញ​បន្ថែមទៀត​នូវ​មិត្ត ភាពជា​ប្រពៃណី និង​ការកសាង​អនាគត​រួមគ្នា​របស់​យើង ស្របតាម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​។ វេទិកា​នេះ​ក៏​នឹង​ចូលរួមចំណែក​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​បន្ថែម​លើ​ការគាំទ្រ​កន្លងមក​របស់​មិត្ត​ចិន​ដូចជា​៖ ការផ្តល់​អាហារូបករណ៍​, ការផ្លាស់ប្តូរ​ទស្សនកិច្ច និង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ សម្រាប់​ស្រទាប់​យុវជន និង​បញ្ញវន្ត​កម្ពុជា​។ ក្នុងន័យនេះ​, ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​ក ម្ពុ​ជា​-​ចិន គឺជា​ឧទាហរណ៍គំរូ​មួយទៀត នៃ​មិត្តភាព​ដែកថែប​កម្ពុជា​-​ចិន ហើយក៏​ជា​តឹកតាង​នៃ​ការផ្សារភ្ជាប់ និង​ការបណ្តុះ​ភាពជា​មិត្ត​រវាង​យុវជន​ជំនាន់​ក្រោយ​ក្នុងនាម​ជា «​មិត្ត​ល្អ និង​ជា​ដៃគូ​ល្អ​»​។ នេះ​បើ​តា ម​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៣ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​«​ផ្ទះ​យុ​វជ ន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន​» និង «​សិក្ខាសាលា​យុវជន​ស្ដីពី​ទំនាក់ទំនង​កម្ពុជា​-​ចិន​» ជាមួយ​ឯកឧត្តម Liu Jianchao រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​។​

​ឯកឧត្តម​បន្ថែមថា ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​សហគមន៍​វាសនា​រួមគ្នា​កម្ពុជា​-​ចិន​, ប្រទេស និង​ប្រជាជន​ទាំងពីរ គឺជា​មិត្ត​ដែកថែប ដែល​តែង​ឈរ​នៅ​ជាមួយគ្នា និង​បាន​ជួយ​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​កាលៈទេសៈ មិន​ថា​ការលំបាក​យ៉ាងណាក៏ដោយ​។ ជាក់ស្តែង​, ទោះបីជា​ប្រទេស​ចិន​បាន​រងគ្រោះ​ពី​ការរើសអើង​ជាច្រើន នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩, ក៏​កម្ពុជា​យល់ថា ពេលនោះ​គឺជា​ពេល​អាសន្ន ដែល​ប្រទេស​ទាំងអស់​ត្រូវ​លើកទឹកចិត្ត​គ្នា និង​គាំទ្រ​គ្នា​ទៅវិញទៅមក ទាំង​ក្នុងន័យ​មិត្តភាព និង​មនុស្សធម៌ ដូចដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅកាន់​ទីក្រុង​ប៉េកាំង កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ ដូច្នោះ​ដែរ​។ ស្រដៀង​គ្នា​នេះដែរ​, ជំនួយ​របស់​ចិន​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ របស់​កម្ពុជា ជាពិសេស​ជំនួយ​ជា​វ៉ាក់សាំង និង​សម្ភារ​បរិក្ខារ​ពេទ្យ ក៏ដូចជា​លទ្ធផល​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅនេះ ក៏​កាន់តែ​បញ្ជាក់​ច្បាស់ លាស់​អំពី​ភាពចាំបាច់​នៃ​មិត្តភាព​ដ៏​រឹងមាំ ក្នុងនាម​ជា​សហគមន៍​វាសនា​រួមគ្នា​។​

«​ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន​» គឺជា​សមិទ្ធផល​មួយ​ដែល​កើតចេញពី​មិត្ត​ភាពជា​ប្រពៃណី​ដ៏​រឹងមាំ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​រវាង​កម្ពុជា​-​ចិន ដែល​ត្រូវបាន​លើកស្ទួយ​តាមរយៈ​គោលការណ៍​នៃ​អធិបតេយ្យភាព ស្មើមុខស្មើមាត់ ប្រកបដោយ​ការគោរព​គ្នា​ទៅវិញទៅមក និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​៕ ដោយ​៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm