សមាគមមិត្តពលករកម្ពុជា ស្នើសុំអន្តរាគមន៍ទៅរដ្ឋាភិបាល ជួយពលករខ្មែរជួបការលំបាកនៅថៃ

2023/01/12 01:42:40 am        115

ភ្នំពេញ ៖ សមាគមមិត្តពលករកម្ពុជា កាលពីកន្លងទៅនេះ បានដាក់លិខិតចំនួន ២ច្បាប់ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងគោលបំណងស្នើ​សុំអន្តរាគមន៍ដើម្បីជួយដល់ពលករខ្មែររស់នៅ និងធ្វើការនៅប្រទេសថៃ ដែលរងទុក្ខលំបាកជាច្រើនថ្ងៃខែកន្លងមកនោះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ លោក ស្រី ចំរើន ប្រធានសមាគម​មិត្តពលករកម្ពុជា បានលើកឡើង ឆ្លងកាត់រយៈពេល ៦ខែមកនេះ តាមរយៈកិច្ចចុះស្រាវជ្រាវពីស្ថានភាពរស់​នៅរបស់បងប្អូន​ពលករខ្មែរ​នៅថៃ គឺបានឃើញនិងដឹងពីសុខទុក្ខលំបាកជាច្រើនរបស់ពួកគាត់ ដោយសារពួកគាត់ចាញ់បោក​មេខ្យល់ឆ្លង​ដែនខុសច្បាប់ ដើម្បីចង់​បាន​ការងារធ្វើដោយសមរម្យស្របច្បាប់ ជាមួយនិងប្រាក់ឈ្នួលខ្ពស់។

លោកបានបញ្ជាក់ថា ក្នុងលិខិតដែលលោកស្នើសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា មានដូចជា ជួយសម្រួលក្នុងការផ្តល់ លិខិតឆ្លងដែន និងលិខិតធ្វើដំណើរ (TD) មិនមានភាពស្មុគ្រស្មាញសម្រាប់ពលករ ដោយចំណាយថវិកាតិច កាត់បន្ថយពេល​វេលាកុំឲ្យយូរ ដោយថាពលករខ្មែរធ្វើនៅប្រទេសថៃចន្លោះឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ​មិនទាន់ទទួលបាន​លិខិតឆ្លងដែន​ទាំងនោះនៅឡើយ។

លោកប្រធានសមាគមរូបនេះ អះអាងទៀតថា ពលករខ្មែរខុសច្បាប់នៅប្រទេសថៃសព្វថ្ងៃនេះ ពួកគាត់ត្រូវបង់ប្រាក់ឱ្យអាជ្ញាធរ​ថៃជា​រៀងរាល់ខែ ដោយក្នុងចំនួនចន្លោះពី ៨០០បាត ទៅ ១ ៥០០បាតក្នុងម្នាក់ ទៅតាមតំបន់នីមួយៗ ដើម្បីធានាឱ្យពួកគាត់អាចធ្វើការ និងស្នាក់នៅប្រទេសថៃបាន។ លោកបានបន្ថែមថា ទន្ទឹមនេះពលករខ្មែរមួយចំនួន ក៏ត្រូវបានថៅកែថៃធ្វើបាប មិនបើកប្រាក់ខែ ជួបគ្រោះថ្នាក់ជាយថាហេតុ ឬស្លានិងរឿងក្តីក្តាំជាច្រើនផ្សេងទៀតនៅតុលាការប្រទេសថៃ។

សូមបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២២ ពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេសមានចំនួន ១,៣លាននាក់ ក្នុងនោះ នៅប្រទេសថៃមានចំនួនជាង ១,២លាននាក់, កូរ៉េជាង ៤ម៉ឺន ៦ពាន់នាក់, ម៉ាឡេស៊ីជាង ២ម៉ឺន ២ពាន់នាក់, ជប៉ុនជាង ១ម៉ឺន ៤ពាន់នាក់, សិង្ហបុរីជាង ៨០០នាក់, ហុងកុងជិត ២០០នាក់ និងអារ៉ាប់ប៊ីសាអូឌីតជាង ៣០នាក់៕ អត្ថបទ​៖ ឈិត បូរ៉ាវី​


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm