ក្រសួងទេសចរណ៍ គ្រោង​រៀបចំ​កម្មវិធី​តាម​ព្រលានយន្តហោះ​ទទួល​ស្វាគមន៍​ទេសចរ​ចិន​

2023/01/12 02:24:31 am        355

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ថ្លែងថា កម្ពុជា នឹង​រៀបចំ​កម្មវិធី​ធំ​មួយ​នៅតាម​ព្រលាន យន្តហោះ ដើម្បី​ធ្វើការ​អបអរសាទរ និង​ការទទួល​ស្វាគមន៍​ពលរដ្ឋ​ចិន និង​ទេសចរ​ចិន ដែល​ធ្វើដំណើរ​មក​ទស្សនា​កម្ពុ​ជា ក៏ដូចជា​ការ​មក​ធ្វើការ​វិនិយោគទុន​ឡើងវិញ ក្រោយពី​រដ្ឋាភិបាល​បានប្រកាស​បើក​ប្រទេស បើក​ទេសចរណ៍​វិញ។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្ងៃទី​១១ ខែមករា​នេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា នៅពេលនេះ ក្រសួងទេស​ចរណ៍ បាននិងកំពុង​សហកា​រ​ជាមួយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល មើល​កម្មវិធី​ហោះហើរ​ពី​ប្រទេស​ចិន មក​កម្ពុជា មាន​ចំនួន​ច្រើន និង​រក​ពេលវេលា​សមស្រប ដើម្បី​ធ្វើ​កម្មវិធី​ធំ​មួយ ដើម្បី​ទទួល​ស្វាកមន៍​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា ប្រកបដោយ​ភាពកក់ក្តៅ និង​ទាក់ទាញ​។​

ឯកឧត្តម ថោង ខុន ថ្លែងថា ក្រោយ​រដ្ឋាភិបាល​ចិន ប្រកាស​បើក​ប្រទេស​វិញ​កាលពី​ថ្ងៃទី​៨ ខែមករា រហូតមកដល់​ពេលនេះ ក្នុង​មួយថ្ងៃៗ គឺមាន​ជើងយន្តហោះ​ចិន​មក​កម្ពុជា មាន​ប្រមាណ​ជាង​៥​ជើង ខណៈ​ក្នុង​មួយ​សប្តាហ៍​មានកម្ម​វិធី​ហោះហើរ​ពី​ចិន​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ចិន គឺមាន​ប្រមាណ​ជាង ​៦០​ជើង​។​

​ឯកឧត្តម ថោង ខុន បន្តថា នៅក្នុង​ឆ្នាំ​២០២២​កន្លងទៅនេះ កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ​សរុប​បាន​ប្រមាណ​ ២​លាន​២​សែន​នាក់ ក្នុង​ទេសចរ​ចិន មាន​ប្រមាណ​តែ​ ១១​ម៉ឺន​នាក់ ហើយ​នៅក្នុង​ឆ្នាំ​២០២៣​នេះ ប្រសិនបើ​ប្រទេស​ចិន​ដកចេញ​គោលនយោបាយ​Zero Covid និង​ហើយ​អម​ដោយមាន​ព្រឹត្តិការណ៍​កីឡា​SEA GAME លើក​ទី​៣២​នៅ​កម្ពុជា និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម បានរៀបចំ​បាន​ជោគជ័យ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​បាន​ ៤​លាន​នាក់​។​

​ឯកឧត្តម ថោង ខុន បញ្ជាក់ថា កម្ពុជា បាន​ត្រៀមខ្លួន​រួចរាល់ ការត្រៀម​ទទួល​ស្វាគមន៍​ទេសចរ​ចិន ខណៈ​ក្នុង​ខួប​លើក​ទី​៦៥​ចំណងមិត្តភាព​ការទូត​កម្ពុជា ចិន ភាគី​ចិន និង​កម្ពុជា បាន​បង្កើត​ព្រឹត្តិការណ៍​ជាច្រើន រួម​មានការ​ប្រារព្វ​ធ្វើ​នៅ​កម្ពុជា​ផង និង​នៅ​ប្រទេស​ចិន​ផង ដែលជា​ព្រឹត្តិការណ៍​ដ៏​ល្អ​ក្នុងការ​ជំរុញ​ចលនា​ទេសចរ​កម្ពុជា ចិន​ឲ្យ​ងើប​លឿន​ឡើងវិញ​៕ អត្ថបទ​៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        2
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        106
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm