អគ្គិភ័យឆេះរថយន្តបែនដឹកដីអស់២គ្រឿង ទាំងកណ្តាលអធ្រាត្រ នៅសង្កាត់បឹងទំពុនទី២

2023/01/12 02:52:16 pm        113

ភ្នំពេញ៖ រថយន្តបែនដឹកដី២គ្រឿង ចតនៅក្នុងឃ្លាំង សម្រាប់ជួលដឹកដី ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ស្ទើរ​ទាំង​ស្រុង តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ​២០២៣ ស្ថិតនៅឃ្លាំងជួល សម្រាប់ដាក់រថយន្តមួយកន្លែង នៅចំណុច​ផ្លូវ​ចូល​តាម​ស្ថានីយ៍​បូម​ទឹក​បឹង​ទំពុន ស្ថិតនៅក្នុងភូមិត្នោតជ្រុំ ស្ថិតនៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេ​បាន​ឃើញ​អណ្តាត​ភ្លើង​ឆាបឆេះចេញពីរថយន្តបែនដឹកដីមួយគ្រឿង នៅក្នុង​ចំណោម​រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង ​ដែលស្ថិតនៅក្នុងឃ្លាំងខាងលើ។ ភ្លាមៗនោះអ្នកបើករថយន្តបែនដឹកដីម្នាក់ ដែលកំ​ពុង​គេង​ក្នុង​រថយន្តមួយគ្រឿងទៀត​បានឃើញភ្លើងឆេះ ក៏ស្រែកហៅគ្នាអោយនាំគ្នាជួយពន្លត់ ប៉ុន្តែ​អណ្តាត​ភ្លើងខ្លាំង​ពេក​មិនអាចគ្រប់គ្រងបាន ទើបនាំគ្នាផ្តល់ដំណឹងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បី​សុំ​ជំនួយពីរថយន្តពន្លត់អគ្គិភ័យ។

ក្រោយទទួលដំណឹងនេះភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និង​សង្គ្រោះ បាន​ចេញ​រថយន្ត​ពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង មកកាន់ទីតាំងកើតហេតុ ធ្វើ​ការ​អន្ត​រាគមន៍​បាញ់​ពន្លត់​ភ្លាមៗ​។

ក្នុងហេតុការណ៍ អគ្គិភ័យនេះ ត្រូវបានរលត់ទាំងស្រុងក្រោយការអន្តរាគមន៍របស់មន្ត្រីជំនាញ ក្នុង​នោះ​រថយន្ត​បែនដឹកដីចំនួន២គ្រឿងត្រូវបានឆាបឆេះស្ទើរទាំងស្រុង។

ចំពោះ​មូល​ហេតុនៃការឆាបឆេះ មន្ត្រីជំនាញបានសាកសួរទៅកាន់អ្នកម្ចាស់រថយន្តបែនដឹកដី និង​បាន​បញ្ជាក់ថា សង្ស័យ​បណ្តាលមកពីការឆ្លងចរន្តនៃអាគុយរថយន្ត ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះតែ​ម្តង​៕ អត្ថបទ៖កុម្ភៈ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        55
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm