មនុស្ស​​ ២០​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ខាងក្រៅ​ក្រសួងការបរទេស​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

2023/01/12 04:54:26 pm        256

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ យោង​តាម​មន្ត្រី​មួយរូប​របស់​ក្រុម​តា​លី​បង់​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាងហោចណាស់ ​២០​នាក់​បាន​ស្លាប់ ​បន្ទាប់ពី​ជនសង្ស័យ​ខ្មាន់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​សម្លាប់​ខ្លួនឯង​ នៅ​ខាងក្រៅ​ក្រសួងការបរទេស​​ក្នុង​ទីក្រុង​កា​ប៊ុល ដែល​ជា​ការវាយប្រហារ​ធំ​បំផុត​ទី​២ ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ឆ្នាំនេះ​។​

​លោក Ustad Fareedun មន្ត្រី​នៅ​ក្រសួង​ព័ត៌មាន​គ្រប់គ្រង​ដោយ​ក្រុម​តា​លី​បង់​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ខ្មាន់​បំផ្ទុះ​គ្រាប់បែក​គ្រោង​ចូល​ទៅក្នុង​ក្រសួងការបរទេស ប៉ុន្តែ​ត្រូវ​បរាជ័យ។ លោក​បាន​បន្ថែម​ថា មនុស្ស​យ៉ាងហោចណាស់​ ២០​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​របួស​ក្នុង​ការ​បំផ្ទុះ​នេះ​។ ​ក្រុម​រដ្ឋ​អ៊ីស្លាម ISIL​ឬ (ISIS) បាន​អះអាង​ថា ​ខ្លួន​ជា​អ្នក​វាយប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ២០​នាក់​តាម​បណ្ដាញ​ Telegram។ ​សេចក្ដីរាយការណ៍​នានា​បាន​និយាយ​ថា ​គណៈប្រតិភូ​ចិន​គ្រោង​ជួបពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ​នៅ​ក្នុង​ក្រសួងការបរទេស​នៅ​ពេល​មានការ​វាយប្រហារ​នោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        75
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm