រុស្ស៊ី​បាន​ផ្លាស់ប្តូរ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​របស់​ខ្លួន​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2023/01/12 05:13:40 pm        324

​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ផ្លាស់ប្ដូរ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​រយៈពេល​តែ​ ៣​ខែ​ប៉ុណ្ណោះក្រោយពី​រូបលោក​ត្រូវ​បាន​តែងតាំង​។ ​ពេលនេះ​នាយអគ្គសេនាធិការ​លោក វ៉ា​លេ​រី ជេ​រ៉ាស៊ី​ម៉ូ​ (Valery Gerasimov) ​នឹង​ដឹកនាំ​អ្វី​ដែល​លោក Putin ហៅ​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស​។

​លោក​ឧត្ដមសេនីយ៍ ជេ​រ៉ាស៊ី​ម៉ូ ​(Gerasimov) បាន​មក​ជំនួស​តំណែង​លោក ហ្ស៉ឺ​ហ្គេ សូ​រ៉ូ​វី​គីន (Sergei Surovikin) ​ដែល​ជា​អ្នកត្រួតពិនិត្យ​ការវាយប្រហារ​ដ៏​សាហាវ​ឃោរឃៅ​ថ្មីៗ ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​រដ្ឋ​របស់​អ៊ុយ​ក្រែ​ន​។ ការ​ផ្លាស់ប្ដូរ​នេះ​មាន​ឡើង ខណៈ​រុស្ស៊ី​អះអាង​ថា ​ពួកគេ​កំពុង​វាយ​រុល​ទៅ​មុខ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រង​ការ​បរាជ័យ​ខាង​យោធា​ជា​បន្តបន្ទាប់​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ ​លោក​ឧត្ដមសេនីយ៍ ជេ​រ៉ាស៊ី​ម៉ូ ដែល​បាន​កាន់​តំណែង​នេះ​ចាប់​តាំងពី​ឆ្នាំ​២០២២ មក គឺជា​នាយ​អគ្គសេនាធិកា​រ​កាន់តែ​យូរ​ជាងគេ​បំផុត​របស់​រុស្ស៊ី​ក្រោយ​សម័យ​សូ​វៀត​។

​ភ្លាមៗ​ក្រោយ​លោក​ សូ​រ៉ូ​វី​គីន ត្រូវ​បាន​តែង​តាំង​ឲ្យ​ដឹកនាំ​ប្រតិបត្តិការ​នេះ​កាលពី​ខែ​តុលា រុស្ស៊ី​បាន​ចាប់ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ដែល​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​រាប់​លាន​នាក់​គ្មាន​ថាមពល​ ឬ​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​រដូវរងា​ដ៏​ធ្ងន់ធ្ងរ​។ ​លោក​ក៏បាន​ត្រួត​ពិនិត្យ​ការ​ដក​ទ័ព​ចេញពី​ទីក្រុង Kherson ភាគ​ខាង​ត្បូង ដែល​ជា​ជ័យជម្នះ​ដ៏​ធំ​មួយ​សម្រាប់​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm