អ្នករត់ចម្ងាយឆ្ងាយ គីម កុក រំភើបរីករាយ ក្រោយព្រឹត្តិការណ៍ Angkor Ultra Trail ត្រឡប់មកវិញ

2023/01/12 05:58:33 pm        205

រត់ប្រណាំង៖ អ្នករត់​ចម្ងាយ​ឆ្ងាយ​លោក គីម សារឿន ហៅ គីម កុក បានបង្ហាញ​សេចក្ដី​រីករាយ​ជាខ្លាំង បន្ទាប់ពី​ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ ឬ​ Angkor Ultra Trail ​ត្រឡប់មកវិញ ក្រោយ​ខកខាន​អស់ ២​ឆ្នាំដោយសារ​វិបត្តិ​កូ​វីដ​-១៩។​

​ការលើកឡើង​នេះបន្ទាប់ពី​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាសហការ​ជាមួយ​ក្រុមហ៊ុន​ Phoenix Voyages ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ Angkor Ultra Trail ​លើក​ទី​៦ នៅ​តំបន់​អង្គរ ខេត្តសៀមរាបនា​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា។​ ​បុរស​វ័យ ៥៤​ឆ្នាំ​រូបនេះបានលើកឡើងថា អ្នក​ទេសចរណ៍កំពុង​រង់ចាំ​ការចេញដំណើរ​ជុំវិញ​ពិភពលោក ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ហើយ​អ្នករត់ក៏​ដូចគ្នា បន្ទាប់ពី​ជាប់គាំង​ជាង ២​ឆ្នាំព្រោះ​ជំងឺ​រាតត្បាត​ជាស​កល​នេះ។ ដូច្នេះ​លោក​ពិត​ជាមាន​មោទនភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជាបើក​ប្រទេស​ឡើងវិញ ធ្វើ​ឲ្យ​សកម្មភាព​ជាច្រើន​ដំណើរការ​ធម្មតា​ឡើងវិញ ជាក់ស្ដែង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ Angkor Ultra Trail​។​ ​ជាមួយ​ការរៀបចំ​ឡើងវិញនៃ​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​ឧបសគ្គ​នេះ ស្ថាបនិក​ក្លិប​ដើរ និង​រត់​ដើម្បី​សុខភាព​ KKRC ​ដដែល​បន្ដថា លោក​រឹតតែ​រំភើបនៅពេល​មាន​កំណើន​អ្នកចូលរួម​ច្រើន ពិសេស​ក្រុម​អ្នករត់​ខ្មែរដែល​កើនឡើង​រហូតដល់​ជិត ២០០​នាក់​ឯណោះ ក្នុងនោះ​ក៏មាន​អ្នករត់​ចម្ងាយ ១០០​គីឡូម៉ែត្រ​ជនជាតិខ្មែរ​ចំនួន ១៥​នាក់​ផងដែរ។​

​ទន្ទឹម​ជាមួយគ្នា​ដែរ លោក គីម កុក ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូបនេះ ត្រូវ​ឆ្លៀតពេល​លេង​កីឡា ពិសេស​កីឡា​រត់​ដើម្បី​សុខភាព មិន​ថា​ចម្ងាយ​ជិត ឬ​ឆ្ងាយ ត្រូវ​ព្យាយាម និង​កុំ​បោះបង់ ដើម្បី​ទទួលបាន​នូវ​សុខ​ភាពល្អ​ផង និង​បង្កើន​ទំនាក់ទំនង​ផង។ លោក​សង្ឃឹមថា ឆ្នាំក្រោយៗនឹងមាន​អ្នកចូលរួម​ព្រឹត្តិការណ៍​ Angkor Ultra Trail ​កាន់តែច្រើន​ថែមទៀត។​ ​គួរ​ដឹងថា លោក គីម កុក គឺជា​អ្នករត់​ចម្ងាយ​ឆ្ងាយ​របស់​កម្ពុជា​មួយរូប ដែល​តែង​ចូលរួម​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយៗ បែប​ផ្សព្វ​ព្រេង និង​ឆ្លងកាត់​ឧបសគ្គ ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជាច្រើន។ អ្វីដែល​ពិសេសគឺ​លោក​បាន​បំបែក​កំណត់ត្រា​រត់ឡើង​ដល់​កំ​ពូ​ល​ភ្នំ​ឱ​រ៉ា​ល់ ក្នុង​ល្បឿន​ដ៏​លឿន​ជាងគេដោយ​ប្រើថ​វិ​វេលា ២​ម៉ោង ២៦​នាទី និង ៨​វិនាទី ពោលគឺ​បាន​បំបែក​កំណត់ត្រា​ចាស់​របស់​បុរស​ជនជាតិ​អាមេរិក​លោក​ Jacob Sims ​និង​មិត្តភក្ដិ​ជនជាតិ​អូស្ដ្រាលី​លោក​ Julien Brewster ​ដែល​ធ្វើបាន​ក្នុង​ថេរវេលា ២​ម៉ោង ២៦​នាទី និង ៣៦​វិនាទី កាលពី​ជិត ១០​ឆ្នាំមុន។ រីឯ​ព្រឹត្តិការណ៍​ Angkor Ultra Trail ​នា​ដើមខែ​ក្រោយនេះ លោក​នឹងចូលរួម​លើ​វិញ្ញាសា​រត់ ១០០​គីឡូ​ម៉ែ​ទ្រ​ផងដែរ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm