ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​ជាមួយ​បារាំង​នា​ខែក្រោយ​

2023/01/12 06:22:06 pm        143

​បាល់ទះ​៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជានឹងធ្វើ​ការប្រកួត​មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ១៩​ឆ្នាំ​បារាំងនា​ពាក់កណ្ដាល​ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខនៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការ​បង្ហើប​របស់​លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាកាលពី​ថ្មីៗ។​

​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បញ្ជាក់ថា នេះ​គឺជា​ជំនួប​មិត្តភាព​អន្ដរជាតិ​ដ៏​ធំ​មួយទៀត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ត្រូវ​ជួប​ក្រុម​លំដាប់​ចំណាត់ថ្នាក់​លេខ​៤ ពិភពលោក ទោះបីជា​កម្រិត​យុវជន​ U19 ​ក៏ដោយដើម្បី​ជា​ឱកាស​វាស់​ស្ទង់ និង​បង្កើន​គុណ​ផល​ដល់​កីឡាករ​កម្ពុជាត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​ ​ក្រៅពី​ការប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​ U19 ​បារាំង សហព័ន្ធ​ក៏​គ្រោង​រៀបចំ​ពានរង្វាន់​លក្ខណៈ​មិត្តភាព​មួយជាមួយ​ក្រុម​សិង្ហ​បុរី និង​ម៉ាឡេស៊ីដែល​កំពុង​ស្នើសុំ​គោលការណ៍ និង​ការ​ចេញទៅ​ប្រកួត​នៅ​បណ្ដា​ប្រទេស​មួយចំនួនទៀត ដើម្បី​ត្រៀមលក្ខណៈ​គ្រប់​ជ្រុង​ជ្រោយឆ្ពោះទៅ​ប្រជែង​មេដាយ​ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជានា​ខែឧសភា​ខាងមុខ​ផងដែរ។​​

​សូមបញ្ជាក់ថា មុន​ឈានដល់​ការប្រកួត​មិត្តភាព​អន្ដរជាតិ​ជាមួយ​បារាំង ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជាក៏បាន​ធ្វើការ​ប្រកួត​មិត្តភាព​ក្នុង​ដី ​ជាមួយ​ក្រុម​ជម្រើសជាតិ​យុវជន​គុយបា​ផងដែរកាលពី​ចុងខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ ដោយបាន​យកឈ្នះ​ក្រុម​លំដាប់​ចំណាត់ថ្នាក់​លេខ​១២ ពិភពលោក​នេះក្នុង​លទ្ធផល ៣-១​សិត បន្ទាប់ពី​ក្រុម​បាល់ទះ​កម្ពុជា បាន​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម លើកដំបូងនៅ​ប្រទេស​វៀតណាមកាលពីពេល​កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm