កម្លាំងមួកខៀវប្ដេជ្ញាបោសសម្អាតមីនឲ្យសម្រេចតាមផែនការ

2023/01/12 07:30:44 pm        244

ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជា នៅមានផ្ទៃដីចម្ការមីន ចំនួន៦៤៨គីឡូម៉ែត្រក្រឡាទៀត ដែល​ត្រូវបោសសម្អាត ឲ្យសម្រេចតាមផែនការកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ ។ កងកម្លាំង​មួកខៀវ នឹងចូលរួមជាមួយប្រតិបត្តិករផ្សេងៗទៀត អនុវត្តការបោសសម្អាត​ចម្ការមីន​ឲ្យទាន់តាមផែនការ បើទោះជាជួបឧបសគ្គខ្លះៗក្ដី ។

ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ​និងជាប្រធាន​ប្រតិបត្តិករ​បោសសម្អាតមីន ​បានឱ្យដឹងថា មានឧបសគ្គធំៗ ក្នុងប្រតិបត្តិការបោស​សម្អាតមីន ក្នុងនោះមាន ​បញ្ហាព្រៃក្រាស់​ បញ្ហារដូវវស្សាមានភ្លៀងធ្លាក់ច្រើន ​បានបង្អាក់ពេលវេលា ក្នុងការ​អនុវត្តការងារ ភូមិសាស្ត្រតំបន់អូរ​ និងចម្ការនៅលើភ្នំជាដើម ។

ឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ទោះជួបបញ្ហាឧបសគ្គទាំងអស់នេះ​ ប៉ុន្តែកងកម្លាំងបោសសម្អាត មានវិធីសាស្ត្រក្នុងការដោះស្រាយ ​ហើយអនុវត្តទៅដោយរលូន ​ហើយកម្លាំងមួកខៀវ នឹងខិតខំ​ប្រឹងប្រែង ធ្វើឲ្យទាន់សម្រេចតាមផែនការ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹង​ការ​ពន្លឿនការបោសសម្អាតមីន ឲ្យកើនទ្វេដង គឺ​ចាប់ពីឆ្នាំ២០២៣ អាជ្ញាធរមីន បានបង្កើនកម្លាំងបោស​សម្អាត រួមទាំងបំពាក់នូវសម្ភារទំនើបៗ និងថ្មីៗដល់ប្រតិបត្តិករទាំងអស់ ។

គួរបញ្ជាក់ជា ដើម្បីអនុវត្តការងារបោសសម្អាតមីនឲ្យទាន់តាមផែនការនេះ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃកម្ពុជា ​បានបញ្ចេញនូវថវិកាសន្សំប្រមាណ ៣០លានដុល្លារ​ រួមទាំងអំពាវនាវដល់ ដៃគូអន្តរជាតិ ​និងសប្បុរសជននានា ​ផ្ដល់ជំនួយសម្ភារ ឬថវិកា ​ដើម្បីអនុវត្តការងារនេះផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm