ក្រុមផលិតក្នុងស្រុក រំពឹងវិស័យទេសចរណ៍ ជំរុញការផលិត និងការវេចខ្ចប់ចំណីអាហារកើនឡើង

2023/01/12 08:47:45 pm        324

ភ្នំពេញ៖ វិស័យឯកជនមានការរំពឹងខ្ពស់ នៃការងើបឡើងកាន់តែល្អប្រសើរ នៅក្នុងខ្សែច្រវ៉ាក់​ផលិតកម្ម​ក្នុងស្រុក​ ទាំងដំណើរការផលិត ​និងវេចខ្ចប់ចំណីអាហារ ដែលគាំទ្រដោយការងើបឡើង​នៃវិស័យចរណ៍​ និងបពេលដែលប្រទេសចិនបានបើកប្រទេសទូលាយឡើងវិញ ។

លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើង នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ នេះថា ​នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ ​ការប្រកបមុខរបររកស៊ីទទួលទានរបស់សហគ្រិន​ជាស្រ្តី​គឺនៅមានកម្រិតនៅឡើយ នៅក្នុងការផលិត ​និងការលក់ផលិតផលរបស់ខ្លួននៅតាមទីផ្សារ បន្ទាប់ពីវិបត្តិកូវីដ១៩ បានផ្ទុះឡើងជាប់ ៣ឆ្នាំកន្លងមកនេះ។

លោកជំទាវ ក៏បានថ្លែងនូវការសប្បាយចិត្តយ៉ាងខ្លាំង ​និងមានក្តីរំពឹងថា វិស័យសហគ្រាសធុនតូច និងមធ្យម​ ជាពិសេសវិស័យដែលគ្រប់គ្រងដោយស្រ្តី ​និងអាចងើបឡើងល្អប្រសើរវិញ ទាំងនៅក្នុង​ខ្សែច្រវ៉ាក់​ផលិតកម្ម ការវេចខ្ចប់ ​និងការចែកចាយនៅលើទីផ្សារ ដែលជាផ្នែកមួយជួយលើកកម្ពស់​ដល់​សហគ្រិនស្រ្តី ឬស្រ្តីដែលប្រកបអាជីវកម្ម ​មានលទ្ធិភាពពង្រីកមុខរបរ និងការស្វែងរកប្រាក់​ចំណូលកាន់​តែប្រសើរ។

អ្នកជំនាញសេដ្ឋកិច្ច គឺឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ខណៈដែលវិស័យមួយចំនួន មិនទាន់ងើបល្អប្រសើរឡើងវិញ ​ចំពោះវិស័យ SME, គឺជាវិស័យមួយនឹងអាចពង្រីកខ្លួនបាន​កាន់​តែប្រសើរ និងអាចស្រូបយកកសិផល ពីវិស័យកសិកម្មកាន់តែធំ យកមកកែច្នៃ ​និងវេចខ្ចប់ ហើយ​ទៅថ្ងៃខាងមុខ​ វិស័យនេះនឹងអាចក្លាយទៅជាឧស្សាហកម្មខ្នាតធំ ​សម្រាប់ការផលិត និងផ្គត់ផ្គង់ ប្រសិន​មានការគាំទ្រ ​ការលើកទឹកចិត្ត និងការជំរុញឲ្យវិស័យរឹងមាំ​ ហើយឆាប់ពីឆ្នាំនេះតទៅ SME នឹងមានកំណើនលឿន ​ជាជាងការអភិវឌ្ឍន៍លើវិស័យអចនទ្រព្យ និងសំណង់។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ បើយោងតាមរបាយការណ៍ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​ទទួលបានការចុះបញ្ជីសហគ្រាសធុនតូច និង​មធ្យម មានចំនួនជាង ១ ពាន់មូលដ្ឋាន​ ក្នុងនោះបើសរុបទាំងអស់ ការចុះបញ្ជីដែលជាប្រភេទ​កម្មន្តសាល ​មានចំនួនជាង ៤៤ ពាន់មូលដ្ឋាន ​ក្នុងនោះ​មានសហគ្រាសបិតទ្វារជិត ៣០០ មូលដ្ឋាន, បើគិតជាទុនវិនិយោគក្នុងវិស័យ SME នេះ ​មានប្រមាណ ៧៧៥​ លានដុល្លារសហរដ្ឋអាមេរិក ដោយ​ទុនវិនិយោគនេះ បានកើនឡើងខ្ពស់ក្នុងឆ្នំា ២០២២ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm