តំបន់​ជាច្រើន​ទូទាំងប្រទេស​ចិន​មាន​សភាព​អ៊ូអរ​ខ្លាំង និង​ត្រៀមខ្លួន​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ដែល​ជិត​ចូលមក​ដល់

2023/01/12 09:36:03 pm        443

​ចិន៖ ដោយ​សល់​ពេល​មិន​ដល់ ​២​សប្ដាហ៍​ទៀត​ទេ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​មកដល់ ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ផ្សេងៗ​ជាច្រើន​នៃ​ប្រទេស​ចិនកំពុង​ត្រៀមខ្លួន​ ក្នុង​ឱកាស​ពិធីបុណ្យ​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុតសម្រាប់​ការ​ជួបជុំ​ក្រុម​គ្រួសារ ដោយ​ការទិញ​ផ្កា​ដ៏​ស្រស់​ស្អាត​ផ្សេងៗ និង​រៀប​ចំ​ការ​ប្រារព្ធ​ពិធី​តាម​ប្រពៃណី​វប្បធម៌​របស់​ចិន​។​

​អាជីវករ​លក់​ផ្កា​តាម​ផ្សារ​នៅ​ទូទាំង​ប្រទេស​នេះ​កំពុង​ត្រៀម​ពង្រីក​អាជីវកម្ម ខណៈ​ប្រទេស​ចិន​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ឆ្នាំ​ថ្មី​តាម​ចន្ទគតិ ដោយ​ក្រុម​អាជីវករ​កំពុង​មមាញឹក​នឹង​ការរៀបចំ​បំពេញ​តម្រូវការ​មនុស្ស ​អំឡុង​ពិធីបុណ្យ​នា​ពេល​ខាងមុខនេះ​។ ​នៅ​ទីក្រុង​ណាន​នី​ង​នៃ​តំបន់​ស្វយ័ត​ក្វាង​ស៊ី ជ័​ង​ស៊ូ​ ភាគខាងត្បូង​របស់​ចិន ផ្សារ​លក់​ផ្កា​បាន​ដាក់​លក់​ព្រោងព្រាត​តាំងពី​ប៉ុន្មាន​ថ្ងៃមុន ហើយ​ហាង​លក់​ទំនិញ​សម្រាប់​ពិធីបុណ្យ​សែន​ចូលឆ្នាំ​ចិន​បាន​បើក​គ្រប់​ទីកន្លែង​។ ​នៅ​ឆ្នាំនេះដើម​ក្រូច​ដែល​ត្រូវ​គេ​ជឿ​ថា​នឹង​នាំ​លាភ​សំណាង​ចូល​ផ្ទះ បាន​ក្លាយ​ការ​ពេញ​និយម​កាន់​តែ​ច្រើន​ក្នុងចំណោម​ពលរដ្ឋ​ចិន ដែល​បួងសួង​សុំ​សំណាងល្អ​កើតមាន​ក្នុង​ឱកាស​ឆ្នាំ​ថ្មី បន្ទាប់ពី​បាន​ឆ្លង​កាត់​ការ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​នៃ​វីរុស COVID-19​។​

​នៅ​ក្នុង​តំបន់​លូ​ដាយ​អិន​​ភាគ​និរតី​នៃ​ខេត្ត​កេ​ចូ​វ សកម្មភាព​វប្បធម៌​ផ្សេងៗ​ជាច្រើន​ទៅតាម​តំបន់​របស់​ពួកគេ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២២ ​ខែ​មករា​នេះ​។ សកម្មភាព​សិល្បៈ​ប្រពៃណី​ជាច្រើន ដូចជា​ការ​ឡក​ម៉ុង​សាយ និង​ការ​ប្រណាំង​ទូក​នាគ ​ក៏ដូចជា​សកម្មភាព​វប្បធម៌​ពិសេសៗ​ប្រចាំ​តំបន់​ជាច្រើន កំពុង​ទាក់ទាញ​ពលរដ្ឋ​ក្នុងស្រុក​ និង​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន។ ​ចំណែក​នៅ​ក្នុង​ទីក្រុង​តៃ​អាន​ក្នុងស្រុក​តុង​ភីង​ នៃ​ខេត្ត​សាន​ទុង​ភាគ​ខាងកើត​ប្រទេស​ចិន អ្នក​ចូល​មើល​កម្សាន្ត​ជាច្រើន​បាន​សម្រុកចូល​ទស្សនាការ​តាំង​អំពូល​ភ្លើង​ និង​ការ​បាញ់​កាំជ្រួច​ភ្ញី​ដ៏​ស្រស់​ស្អាត​៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        6
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm