អ៊ុយ​ក្រែ​ន​និយាយថា គ្មាន​កិច្ចព្រមព្រៀង​ផ្លូវការ​ណាមួយ​ត្រូវបាន​ចុះហត្ថលេខា ​បន្ទាប់ពី​ជំនួប​ជាមួយ​រុស្ស៊ី​នៅ​ទួរគី

2023/01/12 10:05:27 pm        294

​អ៊ុយក្រែន៖ ស្នងការ​សិទ្ធិមនុស្ស​អ៊ុយ​ក្រែ​ន​លោក Dmytro Lubinets បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា គ្មាន​កិច្ចព្រមព្រៀង​ផ្លូវការ​ណាមួយ​ត្រូវបាន​ចុះហត្ថលេខា​ឡើយ បន្ទាប់ពី​ជំនួប​ជាមួយ​សម​ភាគី​រុស្ស៊ី​លោកស្រី Tatyana Moskalkova នៅ​រដ្ឋធានី Ankara ប្រទេស​ទួរគី​។

លោក Lubinets បាន​និយាយ​ថា កិច្ច​ពិភាក្សាបាន​នាំឱ្យមាន​កិច្ចព្រមព្រៀង​មួយ​ ស្តីពី​ការដោះដូរ​ឈ្លើយសឹក​សង្គ្រាម​ចំនួន ៤០​នាក់ ជា​ផ្នែក​នៃ​ការរៀបចំ​ដ៏​ទូលំទូលាយ​ដែល​ភាគី​ទាំង២ ​បាន​ដោះដូរ​ឈ្លើយសឹក​ជា​ទៀងទាត់​។ លោក Lubinets និយាយថា ភាគី​អ៊ុយ​ក្រែ​ន​បាន​បញ្ចេញមតិក្នុងចំណោម​បញ្ហា​ផ្សេងៗ រួមទាំង​ការព្រួយបារម្ភ​របស់ខ្លួន​លើ​ការចោទប្រកាន់​របស់​រុស្ស៊ី​ ចំពោះ​ការរំលោភ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ក្នុងការ​ប្រព្រឹត្ត​លើ​ឈ្លើយសឹក​សង្គ្រាម​របស់​ភាគី​អ៊ុយ​ក្រែ​ន​។ ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបានធ្វើ​ការដោះដូរ​ឈ្លើយសឹក​ជាច្រើន​មកហើយ​។ សារ​ព័ត៌មាន RIA បាន​រាយការណ៍​ថា លោកស្រី Moskalkova បាន​និយាយថា បទ​ឈប់​បាញ់​គឺជា​ការចាំបាច់ដើម្បី​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស ហើយ​លោកស្រី​បានស្នើ​ឱ្យ​ទួរគី​ដែលជា​សមាជិក​សម្ព័ន្ធ​យោធា NATO បញ្ឈប់​ការ​ផ្គត់ផ្គង់​អាវុធ​ទៅឱ្យ​អ៊ុយ​ក្រែ​ន​។​

​ខណៈ​លោកស្រី Moskalkova និង​លោក Lubinets បាន​ជួបគ្នា​ក្នុង​ទីក្រុង​អង់កា​រ៉ា ការប្រយុទ្ធ​ដ៏​ខ្លាំងមួយ​កំពុង​ផ្ទុះឡើង​នៅ​ទីក្រុង​តូច​មួយ​គឺ​ទីក្រុង Soledar នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ជំនួប​នៅ​ទីក្រុង​អង់កា​រ៉ា​ប្រទេស​ទួរគី​ក្នុង​សប្តាហ៍​នេះគឺ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មនុស្សធម៌ រួម​ទាំង​ការ​បង្កើត​ច្រក​របៀង​មនុស្សធម៌​។ ភាគី​នានា​នឹង​ព្យាយាម​ដាក់​ចេញ​នូវ​ផែនទី​បង្ហាញ​ផ្លូវ​ស្តីពី​សិទ្ធិ​កុមារ សិទ្ធិមនុស្ស និង​ការដោះដូរ​ឈ្លើយសឹក​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm