ឯកឧត្ដម ខៀវ កាញារីទ្ធ៖«គ្រប់ក្រសួង-ស្ថាប័នត្រូវមានមន្ដ្រីព័ត៌មានផ្ដល់បទសម្ភាសន៍ជាប្រចាំ»

2023/01/12 10:30:47 pm        74

ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើគ្រប់ក្រសួង-ស្ថាប័នទាំងអស់ត្រូវតែមានមន្ដ្រីព័ត៌មានរបស់ខ្លួន សម្រាប់ផ្ដល់បទសម្ភាន៍ ជាមួយអ្នកសារព័ត៌មានឱ្យបានជាប់ជាប្រចាំ ដើម្បីបង្ហាញពីកិច្ចការងារ និងការអភិវឌ្ឍរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រ នយោបាយព័ត៌មាន» រៀបចំឡើងដោយ ក្រសួងមហាផ្ទៃ និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ថា ប្រធានស្ថាប័ននីមួយៗ ត្រូវមានកិច្ចការងារជាច្រើន ដូច្នេះ មានមន្ដ្រីព័ត៌មានរបស់ខ្លួន សម្រាប់ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។

ឯកឧត្ដមបញ្ជាក់ថា «សូមមេត្តា គឺត្រូវតែរៀបចំគ្រប់ស្ថាប័ន្ធទាំងអស់ គឺត្រូវតែមានមន្ដ្រីព័ត៌មាន ហើយកន្លង មកនេះ នៅតាមខេត្តគឺយកអភិបាលរងខេត្ត កាលពីមុន យើងឱ្យតែមន្ទីរព័ត៌មាន ប៉ុន្ដែក្រោយមកដល់អភិបាលរងខេត្តវិញ»។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានណែនាំដល់បណ្តាអ្នកនាំពាក្យ មកពីបណ្តាក្រសួង-ស្ថាប័ន និងមន្ទីរព័ត៌មានរាជាធានី-ខេត្ត ត្រូវធ្វើការបកស្រាយ នៅរឿងដែល​កើតឡើង ពិតជាក់ស្តែង ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ។ ជាមួយគ្នានេះ លោកបានផ្ដាំផ្ញើដល់​គ្រប់ក្រសួង-ស្ថានប័ន ​ត្រូវធ្វើការបកស្រាយស្រប តាមវិជ្ជាជីវៈជាមួយអ្នកសារព័ត៌មាន។

គួរបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី «យុទ្ធសាស្ត្រនយោបាយព័ត៌មាន»ដែល នឹងប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃនេះ មានគោលបំណងស្នូល ក្នុងកិច្ចពង្រឹងយន្តការ និងគោលការណ៍ នយោបាយព័ត៌មាន ថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការរួមគ្នាប្រមូល​ផ្ដុំផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការប្រឹងប្រែង របស់រដ្ឋបាល រាជធានី-ខេត្ត និងជំរុញ​កា​រផ្តល់ សេវាសាធារណៈឱ្យទៅកៀកផ្ទាល់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធ ៕ ដោយ ៖ ដារា


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm