កម្ពុជា និងអាមេរិក ពិភាក្សាការងារលើកម្មវិធីឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍

2023/01/12 11:10:22 pm        514

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញ​ជួបពិភាក្សាការងារជាមួយប្រតិភូ ការិយាល័យក្រសួងការបរទេសសហរដ្ឋអាមេរិក (The US State Department's Office of the Global AIDS Coordinator, SGAC), នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣​នេះ ​នៅសាលប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ពិភាក្សាការងារឆ្លើយ​តបមេរោគអេដស៍ និងជំងឺអេដស៍ ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូ ក្នុងឆន្ទៈមោះមុតឆ្ពោះទៅបញ្ចប់​អេដស៍​ជា​ការ​គំរាមកំហែង​ដល់សុខភាពសាធារណៈនៅឆ្នាំ២០២៥ ​សម្តេចតេជោ នាយករដ្ឋមន្ត្រី បាន​សម្រេចជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ​រៀបចំ គោលនយោបាយលុបបំបាត់​ជំងឺអេដស៍​នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨​ ដោយមាន​សមាសភាព​ពីចូលរួម​ពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ជាទីប្រឹក្សា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ថា ​កិច្ចការដែលជាអាទិភាពមួយទៀត គឺការកាត់​បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍​ ដែលកំពុងកើនឡើងក្នុងចំណោមប្រជាជនគន្លឹះវ័យក្មេង (Young Key Populations) រួមមាន ​ក្រុមបុរសរួមភេទជាមួយបុរស ក្រុមស្ត្រីបំប្លែងភេទ ក្រុមស្រ្តីបម្រើ​ក្នុង​សេវាកំសាន្ត ក្រុមប្រើប្រាស់គ្រឿងញៀន។ រាជរដ្ឋាភិបាល បានបង្កើនថវិកាជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតប​ទៅនឹងការធ្លាក់ចុះនៃថវិកាជំនួយពីខាងក្រៅ ​លើការងារឆ្លើយតបមេរោគអេដស៍ និង​ជំងឺអេដស៍។ ចាប់ពីឆ្នាំ២០២៣-២០២៥ រាជរដ្ឋាភិបាលបានអនុម័តផ្តល់ថវិកាបន្ថែមចំនួន៥លាន​ដុល្លារអាមេរិកក្នុងមួយឆ្នាំ ​សម្រាប់ការងារអេដស៍ ​នៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        92
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm