បម្រាម​លើ​ការផ្ដល់​ទិដ្ឋាការ​របស់​ចិន​ជុំវិញ​វិធានការ​ទប់ស្កាត់​វីរុស ​COVID-19 បង្ក​ក្ដី​បារម្ភ​ពី​សភា​ពាណិជ្ជកម្ម​ជាន់ខ្ពស់​របស់​អឺរ៉ុប​

2023/01/13 05:17:22 pm        751

​ចិន៖ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នាំមុខគេ​ចំនួន​២ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​កុំ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ​ថ្មី បន្ទាប់ពី​ខ្លួន​បាន​ផ្អាក​ការ​ចេញ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​មកពី​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​។

​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ក្នុង​ប្រទេស​ចិន​បាន​និយាយ​ថា ពួកគេ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ទីក្រុង​ប៉េកាំង ​ក្នុង​ការ​ផ្អាក​ដំណើរការ​ផ្ដល់​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​របស់​ប្រទេស​មួយ​ចំនួន និង​ការព្រមាន​របស់​ខ្លួន​អំពី​វិធានការ​សងសឹក ​ប្រឆាំង​នឹង​បណ្ដា​ប្រទេស​ដែល​បាន​ដាក់​កំហិត​លើ​អ្នក​ដំណើរ​ចិន​ ចាប់​តាំង​ពី​ទីក្រុង​ប៉េកាំង​បាន​លុប​ចោល​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស Covid-19។ ​សភា​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មិន​ត្រឹមតែ​ហានិភ័យ "​ការ​ព្យួរ​ទិដ្ឋាការ​" នេះ​នាំ​ឱ្យ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​កើន​ឡើង និង​ការ​ធ្លាក់​ចុះ​ទំនុកចិត្ត​អាជីវកម្ម​ប៉ុណ្ណោះ​ទេ វា​ក៏​មាន​ហានិភ័យ​ផង​ដែរ​ក្នុង​ការ​រារាំង​ប្រទេស​ចិន ​ពី​ការ​បង្ហាញ​នូវ​អ្វី​ដែល​ខ្លួន​មាន​ផ្តល់​ជូន​ទាំង​ស្រុង ជា​អ្វី​ដែល​មិន​អាច​ទៅ​រួច​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លង​មក​នេះ ដោយសារតែ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​នេះ​។

​សហរដ្ឋអាមេរិក កាណាដា ជប៉ុន និង​កូរ៉េខាងត្បូង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​ ដែល​បាន​ដាក់​វិធានការ​រឹតត្បិត​លើ​ការ​មក​ដល់​របស់​អ្នកដំណើរ​ពី​ប្រទេស​ចិន ដូចជា​ការ​តម្រូវ​ឲ្យ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស Covid-19 មុន​ការចេញដំណើរ ការ​ធ្វើ​តេស្ត​ពេល​ទៅ​ដល់ ឬ​ការ​រឹតត្បិត​ជើង​ហោះ​ហើរ​ជា​ដើម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        154
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm