កម្ពុជា​រក​ឃើញ​មនុស្ស​៤៤៦​នាក់​ទៀត​ឆ្លង​កូវីដ​១៩​ តួលេខ​អ្នក​ឆ្លង​សរុប​កើន​ឡើង​លើស​៨​ពាន់​ករណី​នៅ​ថ្ងៃ​នេះ

2021/04/27 09:59:58 am        204


ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា មនុស្ស​ ៤៤៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ ១៣០​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ទាំង​អស់។

បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​​ច្រើន​បំផុត​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​មាន​ចំនួន​រហូត​ដល់ ៣៣១​នាក់ ហើយ​បន្ទាប់​មក​គឺ​ខេត្ត​ព្រះសីហនុ​ចំនួន ៨២​នាក់ ខណៈ​ខេត្ត​កណ្ដាល​ស្ថិត​ក្នុង​លំដាប់​ទី​៣​មាន​ចំនួន ២១​នាក់។

ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ទៀត​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​តាកែវចំនួន ៥​នាក់​ផង​ដែរ ហើយ​ខេត្ត​កំពង់ស្ពឺ ២​នាក់ ខណៈ​រក​ឃើញ ១​នាក់ៗ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង។

គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​ដល់​ទៅ ៨ ១៩៣​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ភាគច្រើន​បំផុត​ដល់​ទៅ​ ៧ ៦៤៨​នាក់ ឬ​ស្មើ​នឹង​ ៩៣​ភាគរយ សុទ្ធ​តែ​ឆ្លង​មេរោគ​កូវីដ​១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។

ទន្ទឹម​គ្នា​នេះ ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ​១៩​សរុប ២ ៩២៤​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះស្បើយ​ថ្មី ១៣០​នាក់​ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ។

តួលេខ​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩​នេះ មាន​អត្រា​​ស្មើ​នឹង​ ៣៥ភាគរយនៃ​តួលេខ​អ្នក​ឆ្លង​កូវីដ​១៩​សរុប​នៅ​ទូទាំង​ប្រទេស ខណៈ​អ្នក​ជំងឺ​ ៥ ២០៤​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm