ប្រទេស​អាស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​នៃ​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ​២០២៣

2023/01/13 05:53:44 pm        670

​ជប៉ុន៖ ប្រទេស​ជប៉ុន​នៅតែ​ឈរ​នៅ​លើ​កំពូល​តារាង ​នៃ​ចំណាត់ថ្នាក់​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភព​លោក​នាពេល​ថ្មីៗ​នេះ ដោយ​សិង្ហ​បុរី និង​កូរ៉េខាងត្បូង​ជាប់​ចំណាត់ថ្នាក់​លេខ២។

Henley and Partners ដែល​ជា​ក្រុមហ៊ុន​តាមដាន​ចំណាត់ថ្នាក់​នេះ​ បាន​និយាយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គា​រថា នៅ​ក្នុង​ចំណាត់ថ្នាក់​សន្ទស្សន៍​លិខិតឆ្លងដែន​ចុងក្រោយ​របស់ Henley ប្រទេស​ជប៉ុន​ទទួល​បាន​ពិន្ទុ​សម្រាប់​ការ​ធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ចំនួន ១៩៣គោលដៅ ដែល​មានន័យថា ​អ្នក​កាន់​លិខិតឆ្លងដែន​ជប៉ុន​អាច​ធ្វើ​ដំណើរ​ទៅកាន់គោលដៅ​ ១៩៣ ក្នុងចំណោម ២២៧គោលដៅ​ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ​។ ចំនួន​នេះ​គឺ​ប្រហែល ៨៥% នៃ​ពិភពលោក​ទាំងមូល។ ​ក្រុមហ៊ុន​បាន​ពន្យល់​ថា សន្ទស្សន៍​លិខិតឆ្លងដែន​របស់ខ្លួនគឺជា​ប្រភេទ​តែមួយគត់​របស់ខ្លួន ​ដោយ​ផ្អែកលើ​ទិន្នន័យ​ផ្តាច់មុខ​ពី​អាជ្ញាធរ​ដឹកជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ ដែលជា​សមាគម​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ជាង ២៩០ ជុំវិញ​ពិភពលោក​។

​ប្រទេស​សិង្ហ​បុរី​ដែល​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ​ជាមួយ​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំមុន​បាន​ធ្លាក់​មក​នៅ​លេខ២ ​វិញ​នៅ​ឆ្នាំ​២០២៣​ នេះ​។ ​ទាំង​សិង្ហ​បុរី និង​កូរ៉េខាងត្បូងទទួលបាន​ពិន្ទុ​ការធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ទៅកាន់ ១៩២គោលដៅ ខណៈ​អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ​ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​មាន​ពិន្ទុ​សម្រាប់​ការ​ធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ទៅកាន់​គោលដៅ​ចំនួន ១៩០​។ ​ឈរ​នៅ​លេខ​រៀង​ទី​៤ គឺ​ហ្វាំ​ង​ឡង់ អ៊ីតាលី និង​លុចហ្សំបួរ​ទទួលបាន​ពិន្ទុ ១៩៨​។ អូទ្រីស ដា​ណឺ​ម៉ាក ហូ​ឡង់ និង​ស៊ុយអែត​ទទួលបាន​ពិន្ទុ ១៨៨ ដោយ​ដាក់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​នៅ​លេខ៥។ បារាំង អៀរ​ឡង់ ព័រ​ទុយ​ហ្គា​ល់ និង​ចក្រភព​អង់គ្លេស​ឈរ​នៅ​លេខ​រៀង​ទី​៦ បាន​ស្មើ​ដោយមាន​ពិន្ទុ ១៨៧។ ​ទន្ទឹម​នឹង​នេះ​ដែរសហរដ្ឋអាមេរិក​ឈរ​នៅ​លេខ៧ រួម​ជាមួយ​នឹង​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដូចជា បែលហ្ស៊ិក សាធារណរដ្ឋ​ឆែក ន័រវេស និង​ស្វី​ស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm