ឯកឧត្តម វេង សាខុន ជួបជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលប្រលងជាប់បាក់ឌុប ឆ្នាំ២០២១-២០២២ នៅស្រុកតំបែរ

2023/01/13 07:56:46 pm        859

ត្បូងឃ្មុំ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលប្រលងជាប់សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងមានការចូលរួម​ពីតំណាងរដ្ឋបាលខេត្ត ស្រុក និងឃុំ សរុបប្រមាណ ជាង៥០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានអបអរសាទរដល់សិស្សានុសិស្ស ដែលបានទទួល​ជ័យលាភី​ប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ ។ ឯកឧត្តម បានថ្លែងអំណរគុណដល់លោកគ្រូ និងអ្នកគ្រូ ដែលបានខិតខំបំពេញភារកិច្ចខ្លួនក្នុងការងារអប់រំ។

ឯកឧត្តម វេង សាខុន មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្សជំនាន់ក្រោយបន្តវេន​ ក្នុងការ​រក្សា​សុខសន្តិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិអោយមានភាពរីកចំរើន។ ត្រូវសិក្សាស្វែង​យល់​ពីទស្សនវិស័យរបស់ខ្លួន ដើម្បីសម្រេចចិត្តអោយច្បាស់ក្នុងការចាប់យកមុខវិជ្ជា និងជំនាញ​ទៅតាមលទ្ធភាពរបស់ខ្លួនក្នុងដំណាក់កាលបន្ត។​ ត្រូវរៀនធ្វើការជាលក្ខណៈ​សមូហភាព ហើយ​មានការទទួលខុសត្រូវ។ ព្យាយាមអាន​ និងស្រាវជ្រាវពីឯកសារពាក់ព័ន្ធនានា​អោយ​បាន​ច្រើន​ដែលជួយបង្កើនចំណេះដឹងដល់ការសិក្សា។ ​គួរឧស្សាហ៍តាមដានពីការវិវត្តសេដ្ឋកិច្ច និងនិន្នការថ្មីៗ ដែលផ្តល់ឱកាសថ្មីៗ​បន្ថែមទៀតដល់ខ្លួនឯង។ ត្រូវចេះស្វែងយល់ពីការពិតនូវរាល់​ហេតុការណ៍​ដែលបានជួបប្រទះ​ ជៀសវាងធ្វើការសន្និដ្ឋានដោយមិនបានគិតពិចារណាគ្រប់ជ្រុងជ្រោយ ដែល​ជាហេតុធ្វើអោយមានការសម្រេចចិត្តខុស។ ព្យាយាមសម្របខ្លួនទៅតាមស្ថានភាព ជាពិសេស​នៅអំឡុងពេលសិក្សាបន្ត ក៏ដូចជាពេលចូលបំពេញការងារនៅពេលខាងមុខ។

ឯកឧត្តម បានណែនាំ​ដល់​ក្មួយៗ​សិស្សានុសិស្សខិតខំរៀនសូត្រ ​យកចិត្តដាក់ និងរៀបចំខ្លួន​អោយល្អ​ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ​ព្រមទាំង​លើក​កិត្តិយស​ជូនក្រុមគ្រួសារ និង​ប្រទេសជាតិ។

ជាមួយនឹងការអបអរសាទរនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ និងក្រុមការងារបាននាំយកនូវថវិកា ឧបត្ថម្ភជូនចំពោះ មន្រ្តីការិយាល័យអប់រំស្រុក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលប្រលងជាប់ អាជ្ញាធរឃុំនិងស្រុកដែលបានចូលរួម សរុបចំនួន ៥១,៩លានរៀល៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm