ក្រុមវិនិយោគិន និងពាណិជ្ជករថៃ កំពុងស្វែងរកដៃគូ ដើម្បីពង្រីកពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា

2023/01/13 10:55:02 pm        894

ភ្នំពេញ៖ ក្រុមវិនិយោគិន និងពាណិជ្ជករថៃ កំពុងស្វែងរកដៃគូទីផ្សារពាណិជ្ជកម្ម និង​វិនិយោគ​នៅកម្ពុជា ​ដើម្បីបង្កើនកិច្ចសហការ និងចូលរួមរុញទំហំពាណិជ្ជ ​កម្មរវាងប្រទេសថៃ ​និងកម្ពុជា​ ឲ្យមានកំណើនងើបឡើងកាន់តែខ្លាំងក្លា។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា ​និងជាតំណាង​ពាណិជ្ជកម្មថៃ​ប្រចាំខេត្តសៀមរាប ​លើកឡើងនៅក្នុងពិធីបើកសម្ពោធ​ពិរព័ណ៍​ពាណិជកម្មថៃ (Thailand Products Expo 2023) ​ដែលរៀបចំឡើងនៅមជ្ឈមណ្ឌល​ពិរពិណ៍​កោះពេជ្រ ​នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៣នេះថា ​ការតាំង​ពិរព័ណ៍​នេះ​ គឺជាបង្ហាញឲ្យឃើញនៃការចាប់ផ្តើមឡើងវិញ បន្ទាប់​ពីវិបត្តិកូវីដ ១៩ បានធូរស្រាល ដោយបាននាំយកផលិតផលប្លែកៗ​មកដាក់តាំងបង្ហាញ ជា​ផលិត​មានគុណភាពខ្ពស់ ​និងមានច្រើនប្រភេទ ដែលប្រជាពល រដ្ឋខ្មែរតែងតែមានទំនុកចិត្តនៅ​លើ​ផលិតផលថៃ។

ក្នុងឱកាសនេះដែរ ​ក៏ជាជាស្វែងរកដៃគូពាណិជ្ជកម្ម និងការផ្លាស់ប្តូបទ​ ពិសោធន៍ផ្សេងៗ ក្នុងការ​អភិវឌ្ឍ​នៃការស្វែងរក​ទីផ្សាររបស់ខ្លួន ​ដែលជាផ្នែកមួយនៃការចូលរួមជំរុញ នឹង​បង្កើនការធ្វើ​ពាណិជ្ជកម្ម ​រួមគ្នារវាងកម្ពុជា-ថៃ ​ដើម្បីរុញទំហំពាណិជ្ជកម្ម ​ឲ្យកើនដល់គោលដៅតាមការគ្រោងទុក របស់​រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍តាំងពិរព័ណ៍​ពាណិជកម្មថៃ (Thailand Products Expo 2023) នេះ នឹងរៀបចំឡើង​មានរយៈ ពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ក្នុងនោះមានក្រុមហ៊ុនល្បីៗ​ចូលរួម​តាំងពិរពិរណ៍​ប្រមាណ ១៧០ ស្តង់ ដែល​សុទ្ធសឹង​ជាទំនិញមានគុណភាពនាំមកពី​ប្រទេស​ថៃ ចេញពីរោងចក្រផ្ទាល់រួមមាន៖ ផលិតផលចំណីអាហារ, ​ប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះ, គ្រឿង​សំអាង, សម្ភារៈកសិកម្មជាដើម ​ជាពិសេសក្នុងព្រឹត្តិការណ៍​នេះ នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​នីមួយៗ ​ក៏បានចូលរួមដោយផ្ទាល់ ​ដើម្បីស្វែងរកដៃគូរពាណិជ្ជកម្ម និងការស្វែងរកសក្តានុពល​វិនិយោគ​នៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm