ឯកឧត្តម វេង សាខុន ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលប្រលងជាប់បាក់ឌុប ឆ្នាំ២០២១-២០២២ ស្រុកកំពង់សៀម

2023/01/13 11:15:39 pm        35

ត្បូងឃ្មុំ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលប្រលងជាប់សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ និងមានការចូលរួម​ពីតំណាងរដ្ឋបាលខេត្ត ស្រុក និងឃុំ សរុបប្រមាណ ៤៥០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានអបអរសាទរដល់សិស្សានុសិស្ស ដែលបានទទួល​ជ័យលាភី​ប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១-២០២២ ​និងសូមកោតសរសើរ​ដល់​មាតាបិតាអាណាព្យាបាល ​ដែលបានលើកទឹកចិត្ត ​និងគាំទ្រដល់កូនៗ ​ឱ្យ​សម្រេច​បាន​ជោគជ័យ​នៃសការសិក្សា។

ឯកឧត្តម បានថ្លែងអំណរគុណដល់លោកគ្រូ ​និងអ្នកគ្រូ ​ដែលបានខិតខំបំពេញភារកិច្ច​ខ្លួន​ក្នុង​ការងារអប់រំ។

ឯកឧត្តម វេង សាខុន មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្សជំនាន់ក្រោយបន្តវេន​ ក្នុងការ​រក្សា​សុខសន្តិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិអោយមានភាពរីកចំរើន។ ត្រូវសិក្សាស្វែង​យល់​ពីទស្សនវិស័យរបស់ខ្លួន ដើម្បីសម្រេចចិត្តអោយច្បាស់ក្នុងការចាប់យកមុខវិជ្ជា និងជំនាញ​ទៅតាមលទ្ធភាពរបស់ខ្លួនក្នុងដំណាក់កាលបន្ត។​ ត្រូវរៀនធ្វើការជាលក្ខណៈ​សមូហភាព ហើយ​មានការទទួលខុសត្រូវ។ ព្យាយាមអាន​ និងស្រាវជ្រាវពីឯកសារពាក់ព័ន្ធនានា​អោយ​បាន​ច្រើន​ដែលជួយបង្កើនចំណេះដឹងដល់ការសិក្សា។ ​គួរឧស្សាហ៍តាមដានពីការវិវត្តសេដ្ឋកិច្ច និងនិន្នការថ្មីៗ ដែលផ្តល់ឱកាសថ្មីៗ​បន្ថែមទៀតដល់ខ្លួនឯង។ ត្រូវចេះស្វែងយល់ពីការពិតនូវរាល់​ហេតុការណ៍​ដែលបានជួបប្រទះ​ ជៀសវាងធ្វើការសន្និដ្ឋានដោយមិនបានគិតពិចារណាគ្រប់ជ្រុងជ្រោយ ដែល​ជាហេតុធ្វើអោយមានការសម្រេចចិត្តខុស។ ព្យាយាមសម្របខ្លួនទៅតាមស្ថានភាព ជាពិសេស​នៅអំឡុងពេលសិក្សាបន្ត ក៏ដូចជាពេលចូលបំពេញការងារនៅពេលខាងមុខ។

ឯកឧត្តម បានណែនាំ​ដល់​ក្មួយៗ​សិស្សានុសិស្សខិតខំរៀនសូត្រ ​យកចិត្តដាក់ និងរៀបចំខ្លួន​អោយល្អ​ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ​ព្រមទាំង​លើក​កិត្តិយស​ជូនក្រុមគ្រួសារ និង​ប្រទេសជាតិ។

ជាមួយនឹងការអបអរសាទរនេះ​ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ ​ក្រុមជន​បង្គោល​ទទួល​បន្ទុកការងារយុវជន និងក្រុមការងារបាននាំយកនូវថវិកាឧបត្ថម្ភជូនចំពោះ ​មន្រ្តីការិយាល័យអប់រំស្រុក ​លោកនាយក នាយករង ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលប្រលងជាប់​ អាជ្ញាធរឃុំនិងស្រុកដែលបានចូលរួម សរុបចំនួន ​៥៨,៧៥លានរៀល៕


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm