ក្លិបបាល់ទះខេត្តកោះកុង បើកការប្រកួតដណ្តើមពានរង្វាន់លោកជំទាវ មិថុនា ភូថង

2023/01/14 08:06:56 pm        163

​កោះកុង ៖ ក្លិបបាល់ទះនៅខេត្តកោះកុង បានបើកការប្រកួតដណ្តើមពានរង្វាន់របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តក្នុងន័យលើក​ស្ទួយវិស័យ​កីឡាបាល់​ទះថ្នាក់មូល​ដ្ឋានបានឱ្យកាន់តែច្រើន។

លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ថាដំណើរ​ការ​ប្រកួតនេះចាប់ផ្តើមពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៣ ដើម្បីស្វែងរកជើងឯក ដោយមាន​ក្រុមចូល​រួម​​ប្រកួតចំនួន១២ក្រុម។

ក្នុងពិធីបើកការប្រកួតដណ្តើមពានរង្វាន់កីឡាបាល់ទះរបស់លោកជំទាវ មិថុនា ភូថង លោកស្នងការនគរបាលខេត្ត គូសបញ្ជាក់ថា ការដែលផ្តួចផ្តើមឱ្យជាការប្រកួតបាល់ទះនេះឡើង គឺក្នុងគោលបំណងដើម្បីរួម​ចំណែកលើក​ស្ទួយ​វិស័យ​កីឡាបាល់​ទះឱ្យមាន​ការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ចៀសវាងអំពើអបាយមុខផ្សេងៗជំនួយមកវិញនូវសាមគ្គីភាព និងសុខភាពរឹងមាំល្អ ជាដើម។

លោក គង់ មនោ ប្រធានក្លិបកីឡាបាល់ទះខេត្ត បន្ថែមទៀតដែរថា ការលេងកីឡាក៏ជាចំណែក​មួយពង្រឹង​សមត្ថភាព​គៀងគរ​លើកស្ទួយវិស័យលេងកីឡាបាល់ទះនៅថ្នាក់មូលដ្ឋានកាន់តែច្រើន ដើម្បីសុខភាព និងឈានដល់ចូលរួមប្រកួតប្រជែងកម្រិតជាតិ។

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ធ្លាប់បានបំផុសស្មារតី​ដល់​ប្រធានក្លិបកីឡាបាល់ទះខេត្ត ចាំបាច់បង្កើនការពង្រឹងចំណេះដឹងសមត្ថភាពដល់​អ្នកដែលមាន​ចាប់អារម្មណ៍​ចូលរួមលេង​កីឡាកាន់តែច្រើនតាំងពីថ្នាក់មូលដ្ឋានរហូត​ដល់​ឈាន​ទៅប្រកួតប្រជែងកម្រិតថ្នាក់ជាតិ ឬកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។

លោកជំទាវអភិបាលខេត្ត សង្កត់ធ្ងន់ថា ប្រសិនបើអ្នកមិនខិតខំបង្ហូរញើសនៅទីលានហ្វឹកហាត់នោះទេ អ្នកនឹងទទួលបរាជ័យនៅលើទីលានប្រកួត។

គួរកត់សម្គាល់ថា ៤ឆ្នាំចុងក្រោយនេះ វិស័យកីឡានៅខេត្តកោះកុងទទួលបានភាពរីកចម្រើនជាខ្លាំង ហើយទាំងទទួលបានមេដាយសំខាន់ៗក្នុងការចូលរួមប្រកួតប្រជែងថ្នាក់ជាតិផងដែរ ដូចជាកីឡាបាល់ទាត់ កីឡាទាត់សីស្លាប កីឡាតៃក្វាដូ និងកីឡាប្រណាំងម៉ូតូទឹក ជាដើម៕​អត្តបទ​៖ ឈឹម មករា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm