ស.ស.យ.ក. និងអ៊ីហ្ស៊ីខមសហការគ្នាក្នុងវិស័យឌីជីថល

2023/01/15 07:51:51 pm        914

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមហ៊ុន អ៊ីហ្ស៊ីខម បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការឌីជីថល នៅអគារ The Kampus។ មានវត្តមាននាពិធីនោះរួមមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ព្រមទាំងគណៈប្រតិភូអញ្ជើញមកពីស្ថាប័នទាំង២, នារសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣ ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន អ៊ីហ្ស៊ីខម ចំពោះកិច្ចសហការជាបន្តបន្ទាប់ រហូតឈានដល់ការចុះអនុស្សរណៈនាពេលនេះ ក្នុងគោលបំណង ចូលរួមលើកទឹកចិត្ត និងគាំទ្រ​យុវជន​អោយចាប់យកជំនាញថ្មីនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បច្ចេកវិទ្យា និងការច្នៃប្រឌិត លើកកម្ពស់​ការងារសង្គម ការងារមនុស្សធម៌ និងការងារស្ម័គ្រចិត្ត រួមទាំងចូលរួមជំរុញ​បច្ចេកវិទ្យា​ឌីជីថល ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍​សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា អោយកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការវិនិយោគ និងតម្រូវការទីផ្សារការងារជាក់​ស្តែង។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះកិច្ច​សហប្រតិបត្តិ្កការនេះ និងបាន​ឆ្លុះបញ្ចាំង​ពីចក្ខុវិស័យយ៉ាងរឹងមាំ ក្នុងការចូលរួមជាមួយ ស.ស.យ.ក. ស្របតាម​គោល​ដៅសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកគាំទ្រ ដល់យុវជនជំនាន់​ក្រោយ ជាពិសេស សមាជិក សមាជិកា ស.ស.យ.ក. អោយមានឱកាសកាន់តែច្រើនបន្ថែមទៀត​ក្នុងការស្វែងយល់អំពីបច្ចេកវិទ្យា វិទ្យាសាស្រ្ត រួមទាំងចូលរួមលើកកម្ពស់សកម្មភាពនានា​ដែលជួយដល់សង្គមជាតិ។

សូមជម្រាបជូនថា អនុស្សរណៈនៃការយោគយល់ រវាង ស.ស.យ.ក. និង អ៊ីហ្ស៊ីខម នេះ នឹងជំរុញ​ដល់​ការផ្តល់ឱកាសយុវជន ក្នុងការអភិវឌ្ឍសមត្ថភាពបន្ថែមទៀត​ជាពិសេសលើបច្ចេកវិទ្យាឌីជីថល និងជំរុញការទាញ​ផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម​ក្នុង​បរិការណ៍នៃឧស្សាហកម្ម4.0 នៅកម្ពុជា។ បន្ទាប់ពីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារួចមក ក៏មានពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន Telcotech និងអគារ The kampus លើកិច្ចសន្យាជួល (សម្រាប់ការរៀបចំDatabase ) ផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        88
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        155
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm