ឯកឧត្តម សាយ សំអាល់៖ ការមិនទទួលស្គាល់ទិវា ជ័យជម្នះ ៧ មករា គឺមានន័យថាស្រឡាញ់របបប្រល័យពូជសាសន៍ និងសង្គ្រាម

2023/01/15 08:40:59 pm        609

ភ្នំពេញ៖ «ការមិនទទួលស្គាល់ទិវា ៧មករា ជ័យជម្នះ គឺមានន័យថា ស្រឡាញ់របបប្រល័យពូជសាសន៍ និងសង្គ្រាម»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៣) នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់និងប្រជាពលរដ្ឋជិត១ពាន់នាក់។

ឯកឧត្តម សាយ សំអាល់ បានថ្លែងឱ្យដឹងទៀតថា ទិវាជ័យជម្នះ ៧មករា មិនត្រឹមតែជាថ្ងៃរំឭកដល់ថ្ងៃរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ប៉ុលពតប៉ុណ្ណោះទេ ក៏ប៉ុន្តែ គឺជាសច្ចធម៌ប្រវត្តិសាស្រ្តមួយ ដែលដាស់តឿនពលរដ្ឋកម្ពុជាគ្រប់ៗជំនាន់ ដើម្បីកុំឱ្យត្រឡប់​មកជាន់ដានប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនេះម្ដងទៀត។

កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច បានធ្វើឱ្យមានការប្រែប្រួល​រចនាសម្ព័ន្ធសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ តួយ៉ាង កម្ពុជាបានងាកចេញពីការ​ពឹងផ្អែកទាំងស្រុង​លើវិស័យកសិកម្ម និងធនធានធម្មជាតិ មកផ្ដោតលើវិស័យឧស្សាហកម្ម និងសេវាកម្មជាដើម ដោយបានបង្កើតការងារជាច្រើន និងលើកកម្ពស់នូវជីវភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា យើងមានថ្ងៃនេះ ដោយសារតែយើងមានឯកភាពជាតិ សាមគ្គីភាព​ជាធ្លុង​មួយ​របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរួបរួមគ្នាថែរក្សាសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់វីរៈមគ្គុទេសក៍នៃកម្ពុជា សម្តេចតេជោសែន៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        38
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm