រដ្ឋបាលខេត្តកោះកុង ទទួលស្គាល់ពីគុណភាពអប់រំសិក្សារបស់សាលាអប់រំសិស្សឆ្នើមកម្ពុជា

2023/01/16 12:26:15 am        103

ភ្នំពេញ៖ អភិបាលរងខេត្តកោះកុង បង្ហាញការទទួលស្គាល់អំពីគុណភាពអប់រំសិក្សាដល់កុមារ​នៅក្នុងខេត្តតាមរយៈការចូលរួមពង្រឹងបណ្តុះបណ្តាលរបស់សាលាអប់រំសិស្សឆ្នើមកម្ពុជា ដែលអាចធ្វើពួកគេក្លាយជាធនធានមនុស្សដ៏សំខាន់ទៅថ្ងៃមុខ។

ថ្លែងក្នុងពិធីពិធីប្រគល់មេដាយអន្តរជាតិ លិខិតសរសើរ វិញ្ញាបនបត្រ សញ្ញាបត្រជាតិ និងអន្តរជាតិ របស់សាលាអប់រំសិស្សឆ្នើមកម្ពុជា រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង យល់ឃើញថា សាលាអប់រំសិស្សឆ្នើមកម្ពុជា បានប្រឹងប្រែងអភិវឌ្ឍន៍​កម្មវិធីសិក្សា និងពង្រឹងគុណភាពសិក្សាឱ្យដើរទាន់ប្រទេសជឿនលឿន​ក្នុងពិភពលោក និងបានប្រឹងប្រែងដើម្បីឱ្យសិស្សបានចូលរួមប្រឡងថ្នាក់អន្តរជាតិជាច្រើនទាំងក្នុងនិងក្រៅប្រទេស។

លោកស្រីអភិបាលរងខេត្ត ក៏បានទទួលស្គាល់ពីកម្មវិធីគុណភាពអប់រំសិក្សាដល់កុមារ និងយុវជន​នៅក្នុងខេត្តកោះកុង តាមរយៈការរួមចំណែកពង្រឹងបណ្តុះបណ្តាល​របស់សាលា​អប់រំសិស្សឆ្នើម​កម្ពុជា ដែលអាចធ្វើពួកគេក្លាយជាធនធានមនុស្សដ៏សំខាន់មួយ និងមានឱកាសជួយ​ដឹកនាំអភិវឌ្ឍន៍ខេត្តកោះកុងទៅថ្ងៃអនាគត។

លោកស្រី ឈី វ៉ា បង្ហាញក្តីរំពឹងដែរថា សិស្សានុសិស្ស នឹងបន្ត​ក្រេបជញ្ជក់​នូវចំណេះដឹងថ្មីៗនិងទាន់​សម័យ ដែលឱ្យសិស្សអាចមានឱកាសចូលរួមប្រឡង​កម្រិតអន្តរជាតិនានា នៅក្រៅប្រទេសជាមួយ​សិស្សផ្សេងៗ ក្នុងពិភពលោក។ ក្នុងបុព្វហេតុកសាង និងអភិវឌ្បន៍វិស័យអប់រំនៅកម្ពុជា ដើម្បីត្រៀម​ធនធានមនុស្សយើងឱ្យទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យ​មកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ត្រឹមឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍​ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក អ៊ូច អានភក្តី ស្ថាបនិកសាលាអប់រំសិស្សឆ្នើមកម្ពុជាប្រចាំខេត្តកោះកុង បានឱ្យដឹងថា សាលារៀន​របស់លោកបានផ្តើមដំណើរជាង៣ឆ្នាំមកហើយ ក្នុងគោលដៅរួមធ្វើយ៉ាងណា​បណ្តុះបណ្តាលការសិក្សា​ដល់សិស្សកម្រិតមតេយ្យរហូតដល់វិទ្យាល័យ។

លោក បន្ថែមទៀតថា លោកមានបំណងចង់ឱ្យសិស្សដែលកំពុងរៀនសូត្រ ក្លាយជាសិស្សឆ្នើម​មានសមត្ថភាពពិតប្រាកដ និងស្តង់ដារគុណភាពអប់រំអន្តរជាតិ ដើម្បីអនាគតដ៏របស់ពួកគេ ទាំងចំណេះដឹងផ្នែកវិទ្យាសាស្រ្តពិត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។

ដោយឡែកអាណាព្យាបាលដែលបញ្ជូនកូនមករៀននៅសាលាអប់រំសិស្សឆ្នើមកម្ពុជាប្រចាំខេត្តកោះកុង គាំទ្រពីគុណភាពអប់រំសិក្សារបស់សាលាឯកជនមួយផងដែរ ​ដោយពួកគាត់យល់ថា កូនៗមានសមត្ថភាព និងចំណេះដឹងល្អប្រសើរពិតប្រាកដមែន។

សិស្សនៅសាលាអប់រំសិស្សឆ្នើមកម្ពុជានៅខេត្តកោះកុងសរុបចំនួន៤១នាក់/ស្រី២៣នាក់ បានទទួលមេដាយអន្តរជាតិ លិខិតសរសើរអន្តរជាតិ សញ្ញាបត្រអន្តរជាតិ៕អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        104
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        130
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm