នេប៉ាល់កាន់មរណទុក្ខ​ជនរងគ្រោះក្នុងហេតុការណ៍​ធ្លាក់យន្តហោះ​ធំបំផុតក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍

2023/01/16 03:47:53 pm        536

នេ​ប៉ាល់៖ ពលរដ្ឋ​នេ​ប៉ាល់​កំពុងកាន់​មរណទុក្ខ​រយៈពេល​មួយ​ថ្ងៃ​ សម្រាប់​ជនរងគ្រោះ​នៃ​គ្រោះ​មហន្តរាយ​ផ្នែក​អាកាស​ធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស​នេះ រយៈពេល​ ៣​ទសវត្សរ៍​មកនេះ​។

​យ៉ាង​ហោចណាស់​មនុស្ស​ ៦៨​នាក់​បាន​ស្លាប់​ នៅ​ពេល​ជើងហោះហើរ​មួយ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Yeti Airlines ចេញពី​ទីក្រុង​កាតា​ម៉ាន់​ឌូ (Kathmandu) ទៅកាន់​ទីក្រុង​ទេសចរណ៍​ផូ​ខា​រ៉ា (Pokhara) បាន​ធ្លាក់​ឆេះ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។ ​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​បាន​ប្រកាស​កាន់​មរណទុក្ខ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ចន្ទ​នេះ ហើយ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​គ្រោះ​មហន្តរាយ​នេះ​។ គេ​មិន​ច្បាស់​ទេ​ថា ​មូល​ហេតុអ្វី​បណ្ដាល​ឲ្យ​យន្តហោះ​នេះ​ធ្លាក់ ប៉ុន្តែ​ប្រទេស​នេ​ប៉ាល់​មាន​ប្រវត្តិ​សោកនាដកម្ម​អាកាសចរណ៍​ដ៏​ធ្ងន់ធ្ងរ​ជាច្រើន​។

​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​ដែល​មាន​ការចូលរួម​ពី​ទាហាន​នេ​ប៉ាល់​រាប់​រយ​នាក់ ត្រូវ​បាន​ផ្អាក​កាលពី​ពាក់កណ្ដាល​អាធ្រាត្រ​ដោយសារ​មេឃងងឹត​ពេក ប៉ុន្តែ​បាន​បន្ត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ​កាលពី​ថ្ងៃអាទិត្យ​ទូរទស្សន៍​រដ្ឋ​បាន​រាយការណ៍​ថា ​ក្រុម​អ្នក​សង្គ្រោះ​កំពុង​ប្រញាប់ប្រញាល់​ការងារ​ជួយ​សង្គ្រោះ​នៅ​កន្លែង​កើតហេតុ ដែល​យន្តហោះ​ត្រូវ​បាន​ធ្លាក់​នៅ​ក្នុង​ជ្រលង​ភ្នំ​នៃ​ទន្លេ Seti ចម្ងាយ​មួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​អាកាសយានដ្ឋាន​។

​សារព័ត៌មាន ​BBC NEWS បាន​និយាយ​ថា ភាគច្រើន​នៃ​អ្នកដំណើរ​ចំនួន​ ៧២​នាក់ និង​ក្រុម​អាកាស​យានិក​បាន​ស្លាប់ ប៉ុន្តែ​មាន​សេចក្ដីរាយការណ៍​មួយ​ចំនួន​ពុំបាន​បញ្ជាក់ថា ​នៅ​មាន​អ្នក​នៅ​មាន​ជីវិត​ទេ ទោះបី​ជា​មាន​មួយ​ចំនួន​របួសធ្ងន់​ក៏ដោយ​។ យោង​តាម​សារព័ត៌មាន News 18 TV ក្នុងចំណោម​អ្នកដំណើរ​ទាំងអស់​មាន​ជនជាតិ​នេ​ប៉ាល់​ចំនួន ​៥៣​នាក់, ឥណ្ឌា ​៥​នាក់, រុស្ស៊ី​ ៤​នាក់, កូរ៉េខាងត្បូង ​២​នាក់, អា​ហ្ស​ង់​ទីន​មួយ​នាក់ អៀឡង់​មួយ​នាក់ និង​បារាំង​មួយ​នាក់​៕អត្ថបទ៖ ក្រូច សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        35
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm