ក្រសួង​វប្បធម៌ និង​ទីស្ដីការគណៈរដ្ឋមន្ដ្រី​រកបាន ៣​ពិន្ទុ​ពី​ជំនួប​បើកឆាក​ពាន​អន្ដរក្រសួង​-​ស្ថាប័ន​

2023/01/16 04:55:36 pm        103

​បាល់ទាត់៖ ពានរង្វាន់​មិត្តភាព​យុវជន​អន្ដរក្រសួង​-​ស្ថាប័នលើក​ទី​៨ បានបញ្ចប់​ការប្រកួត​សន្សំ​ពិន្ទុជុំ​ទី​១ តាម​ពូ​ល​នីមួយៗ ហើយ ខណៈ​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុមទី​ស្ដីការគណៈរដ្ឋមន្ដ្រីបានទទួល ៣​ពិន្ទុ​ពេញ​រៀងខ្លួនពី​ការប្រកួត​បើកឆាក​ពូ​ល​ G ​និង​ពូ​ល​ H ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​ទីលាន​ The Blue​។​

​សម្រាប់​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបាន​យកឈ្នះ​ក្រុម​ក្រសួង​ធម្មការ និង​សាសនាដោយ​លទ្ធផល ៥-០។ ៥​គ្រាប់ដែល​ជួយ​ឲ្យ​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈឈរ​កំពូល​តារាង​ពូ​ល​ G ​បណ្ដោះអាសន្ន​នេះធ្វើ​សម្រេច​ដោយ​កីឡាករ ញឹក ស៊ិ​យ៉ុង ៤​គ្រាប់ និង​កីឡាករ ខុន ច័​ន្ធ​ស៊ីណា ១​គ្រាប់។​ ​ចំណែក​ក្រុមទី​ស្ដីការគណៈរដ្ឋមន្ដ្រីបាន​យកឈ្នះ​ក្រុម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិដោយ​លទ្ធផល ២-០។ គ្រាប់​បាល់​ជ័យជម្នះ​បើកឆាក​ពូ​ល​ H ​នេះ ធ្វើ​សម្រេច​ដោយ​កីឡាករ តែ ត្រា​នី​ត និង​កីឡាករ យី​ត ស៊ុន​ណា​រោ​ឧ​ត្ត​ម។​

​បន្ទាប់ពី​ការប្រកួត​នេះ ក្រុម​ទទួលបាន​ជ័យជម្នះ​ទាំងពីរនឹងត្រូវ​ធ្វើការ​ប្រកួត​ទី​២ ក្នុង​ពូ​ល​របស់ខ្លួននា​ដើមខែ​កុម្ភៈ​ខាងមុខ ដោយ​ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈត្រូវ​ជួប​ក្រុម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រុមទី​ស្ដីការគណៈរដ្ឋមន្ដ្រីត្រូវ​ជួប​ក្រុម​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន៕ អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm