ចិន​រាយការណ៍​ករណី​ស្លាប់​ពាក់ព័ន្ធ​វីរុស ​COVID-19 កើនឡើង​ខ្ពស់​ ក្រោយ​ការរិះគន់​ទិន្នន័យ​អ្នក​ឆ្លង និង​ស្លាប់

2023/01/16 05:46:27 pm        550

​ចិន៖ ប្រទេស​ចិន​បាន​និយាយ​កាលពី​ចុង​សប្ដាហ៍​នេះ​ថា មនុស្ស​ជិត​ ៦០.០០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ចាប់​តាំង​ពី​ខ្លួន​បាន​បោះបង់ចោល​គោលនយោបាយ​គ្មាន​វីរុស​ COVID ​ឬ zero-Covid កាល​ពី​ខែ​មុន ជា​ការ​កើនឡើង​ដ៏​ច្រើន​ពី​ចំនួន​ដែល​បាន​រាយការណ៍​កា​ពី​កន្លងទៅ ហើយ​ចំនួន​នេះ​ត្រូវ​បាន​បញ្ចេញ ក្រោយ​ការរិះគន់​ពី​ការ​ផ្ដល់​ទិន្នន័យ​ស្លាប់ ​និង​ឆ្លង​វីរុស​កូ​រ៉ូ​ណា​របស់​ប្រទេស​នេះ​។

​កាលពីដើម​ខែធ្នូ ទីក្រុង​ប៉េកាំង​បាន​បោះបង់ចោល​យ៉ាង​តក់ក្រហល់ ​នូវ​ការ​រឹតត្បិត​របស់​ខ្លួន​រយៈ​ពេល​ ៣​ឆ្នាំ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​ដោយ​ការ​ធ្វើ​តេស្ត​ញឹកញាប់ ហាម​ប្រាម​ការ​ធ្វើដំណើរ និង​ការ​បិទ​ខ្ទប់​ទ្រង់ទ្រាយ​ធំក្រោយ​ការ​តវ៉ា​កាលពី​ដើមខែ​វិច្ឆិកា ហើយ​ករណី​ឆ្លង​បាន​ហក់​ឡើង​ចាប់​តាំង​ពី​ពេលនោះ​មក ​នៅ​ទូទាំងប្រទេស​ដែលមាន​ប្រជាជន ​១.៤​ពាន់​លាន​នាក់​។

​លោក ជី​យ៉ាវ យ៉ា​ហ៊ុយ (Jiao Yahui) ប្រធាន​ការិយាល័យ​រដ្ឋបាល​វេជ្ជសាស្ត្រ​ ក្រោម​ឱវាទ​គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា នៅ​ចន្លោះ​ថ្ងៃទី​៨ ​ខែ​ធ្នូ និង​១២​ ខែ​មករា ឆ្នាំ​២០២៣ ​នេះចំនួន​អ្នក​ស្លាប់​ពាក់ព័ន្ធ​នឹង​វីរុស Covid នៅ​ក្នុង​បណ្ដា​មន្ទីរពេទ្យ​នានា​ទូទាំង​ប្រទេស​ចិន​បាន​ឡើង​ដល់ ​៥៩.៩៣៨​នាក់។ ​អង្គការ​សុខភាព​ពិភពលោក​ដែល​កាលពីដើម​សប្ដាហ៍​នេះ​បាន​និយាយថា ចិន​ពុំបាន​រាយការណ៍​ច្បាស់លាស់​នៃ​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស និង​បាន​អំពាវនាវ​ឲ្យ​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៀត​កាលពី​ថ្ងៃ​សៅរ៍ បាន​ស្វាគមន៍​ការប្រកាស​របស់​ទីក្រុង​ប៉េកាំង ខណៈ​កំពុង​បន្ត​ស្នើ​ឲ្យ​ផ្ដល់​ទិន្នន័យ​កាន់តែ​លម្អិត​ថែមទៀត​៕ អត្ថបទ​៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        150
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm