កីឡា​ឧបសគ្គ​បង្កើត​សហព័ន្ធ​ផ្លូវការ ដើម្បី​ឆ្លើយតប​ការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2023/01/16 06:03:23 pm        70

​កីឡា​ឧបសគ្គ​៖ សហព័ន្ធ​កីឡា​ឧបសគ្គ​កម្ពុជាត្រូវបាន​បង្កើតជា​ផ្លូវការ​ហើយ ក្រោយ​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​ដើម្បី​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​ដឹកនាំ​ត្រឹមត្រូវឆ្ពោះទៅរក​ការអភិវឌ្ឍ និង​រីកចម្រើន ពិសេស​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​

​នេះ​បើ​យោងតាម​មហាសន្និបាត​បោះឆ្នោត​ជ្រើសរើស​ សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិអាណត្តិ​ទី​១ ឆ្នាំ​២០២៣​-​២០​២៧ របស់​សហព័ន្ធ​កីឡា​ឧបសគ្គ​កម្ពុជាកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយមាន​ការចូលរួម​ជា​សក្ខីភាព​ពី​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក តែម ម៉ឺន អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា។​ ​កីឡា​ឧបសគ្គ គឺជា​ប្រភេទ​កីឡា​មួយក្នុងចំណោម​កីឡា ៣៨​ប្រទេស ដែល​ត្រូវ​បានអនុម័ត​ដាក់​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ការណ៍​នេះនាំ​ឲ្យ​អាជ្ញាធរ​កីឡាដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជា​អាណាព្យាបាល ជំរុញ​ឲ្យ​មានការ​បង្កើត​សហព័ន្ធ​ឡើង ស្របតាម​យន្ដការ​ជាតិ និង​អន្ដរជាតិ ដើម្បី​ត្រៀមខ្លួន​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមនា​ខែឧសភា​ខាងមុខ។​

​ចំពោះ​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​អាណត្តិ​ទី​១ នេះគឺមាន​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ចំនួន ១៣​នាក់រួមមាន​ឯកឧត្តម បួន​ហ៊ីង សុធី​យ៉ា ជា​ប្រធាន​សហព័ន្ធ រួមទាំង​លោក ខេ​ស៊ី បា​ណេ​ត​, ​លោក ឌី សុ​វណ្ណា​, ​លោក ជី​ម គីម​ហ៊ុយ​, ​លោក ឃី សុភា និង​លោក ខ្ចៅ សុភាព ជា​អនុប្រធាន។ លោក សុទ្ធ រ៉ា​ដា​កូ ជា​អគ្គ​ហេ​រញ្ញឹក និង​មាន​លោក ធិ​ន វិចិត្រ ជា​អគ្គលេខាធិការ ព្រមទាំង​អគ្គលេខាធិការរង​ម្នាក់ និង​សមាជិក ៤​រូប​ផ្សេងទៀត។​ ​ឆ្លៀតឱកាស​នោះ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ បានផ្ដល់​អនុសាសន៍​មួយចំនួន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន។ ឯកឧត្តម​បាន​ក្រើន​រំ​លឹ​កថា កីឡា​ឧបសគ្គក៏មាន​វត្តមាន​ក្នុង​ស៊ី​ហ្គេម​ដែរ ហេតុនេះសហព័ន្ធ​មាន​ភារកិច្ច​ជាច្រើន​ត្រូវធ្វើ ដ្បិត​សល់​រយៈពេល​ខ្លីសម្រាប់​រៀបចំ ទាំង​ធនធាន​មន្ដ្រី​បច្ចេកទេស និង​កីឡាករ​-​កីឡាការិនីដើម្បី​ធានាបាន​នូវ​គុណ​ផល​កម្រិត​ខ្ពស់ ត្រៀម​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។ ចំពោះ​ក្រសួង​អប់រំគឺ​បាន​ប្ដេជ្ញា​គាំទ្រ​ពេញទំហឹង ដូច​សហព័ន្ធ​កីឡា​ដទៃ​ដែរ។​

​ជាមួយគ្នា​នោះ ឯកឧត្តម បួន​ហ៊ីង សុធី​យ៉ា ក្នុងនាម​ប្រធាន​សហព័ន្ធ​ក្មេងខ្ចី​នេះ បានធ្វើការ​ប្ដេជ្ញា​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​ដឹកនាំ និង​អភិវឌ្ឍន៍​សហព័ន្ធ​ឲ្យ​មាន​ភាព​រីកចម្រើន ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស សម្រាប់​ត្រៀម​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ​នានា ពិសេស​បេសកកម្ម​ដ៏​សំខាន់​ចំពោះមុខ ក្នុងនាម​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        82
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm