បាត់ដំបងជាប់ជ័យលាភីលេខ១ ជាទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អ​ជាងគេប្រចាំឆ្នាំ២០២២

2023/01/16 06:12:48 pm        726

បាត់ដំបង៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសឱ្យដឹងថា ខេត្តបាត់ដំបង​ជាប់ជ័យ​លាភីលេខ១ ក្នុងកម្មវិធីប្រកួត​ប្រជែង "ទីក្រុង​ដែល​មាន​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល​ល្អជា​ង​គេ​ប្រចាំឆ្នាំ២០២២" ខណៈខេត្តព្រះសីហនុជាប់ជ័យលាភីលេខ២ និងសៀមរាបលេខ៣។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបញ្ជាក់បន្ថែមថា ពិ​ធី​ប្រគល់​ពាន​រង្វាន់​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង "ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត" នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

កម្ម​វិធីប្រកួតប្រជែងទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសាកលល្អជាងគេប្រចាំឆ្នាំ២០២២" (Best Countdown City of The Year 2022) ត្រូវបាន​ប្រកាស​ផ្សព្វ​ផ្សាយ​ជា​ផ្លូវ​ការ​ និង​បើក​ឱ្យ​សាធារណ​ជន​ចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុតអស់រយៈពេល២ថ្ងៃ តាមរយៈ​ការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://best countdowncity.cambodiacleancity.gov.kh/ ចាប់ពីម៉ោង៥ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ រហូត​ដល់​ម៉ោង៥ល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

សូមរំលឹកថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ដាក់តាំងបង្ហាញមុខម្ហូប និង​បង្អែម​ខ្មែរ​របស់​អ្នក​ខេត្ត​បាត់ដំបងដែលល្បីល្បាញសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ និងអបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ឆ្នាំសកល២០២៣។ ក្រៅពីការដាក់តាំងបង្ហាញម្ហូបអាហារ និងបង្អែមខ្មែរ​រដ្ឋ​បាល​ខេត្ត​បាន​តុប​តែងលម្អ រៀបចំភ្លើងពណ៌តាមស្ពាន សួនច្បារ អគារ ទីសាធារណៈនានា ការដាក់​តាំង​ពិព័រណ៍ផលិតផល ការសម្តែងសិល្បៈរបាំប្រពៃណី និងរបាំប្រជាប្រិយ ការ​សម្តែង​សៀក​របស់​អង្គ​ការ​ហ្វាពន្លឺសិល្បៈកម្ពុជា ការប្រគុំតន្ត្រីខ្នាតតូច-ធំ និងការអុជ​កាំ​ជ្រួច​នា​ពេល​រាត្រី​ព្រម​ទាំង​បាន​ពង្រឹង​ការ​ថែ​រក្សា​សន្តិសុខ​សណ្ដាប់​សុវត្ថិភាព ដើម្បី​បង្ក​លក្ខ​ណៈ​សប្បាយ​រីក​រាយ​ជូន​ប្រជា​ពលរដ្ឋ។

ព្រឹត្តិ​ការណ៍ពិព័រណ៍ម្ហូបខ្មែរ និងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ រយៈពេល២​ថ្ងៃ​ចាប់​ពី ថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរប្រមាណ២១ម៉ឺននាក់៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        3
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        107
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm