Nasser Al-Attiyah គ្រង​ជើងឯក Dakar Rally លើក​ទី​៥

2023/01/16 07:35:13 pm        77

​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត​ជើងចាស់​សញ្ជាតិ​កាតា Nasser Al-Attiyah បាន​គ្រង​ជើងឯក​ការប្រណាំង​រថយន្ត​ចម្ងាយ​ឆ្ងាយ Dakar Rally ជា​លើក​ទី៥ ក្នុង​អាជីព ស្របពេល​កីឡាករ​អា​ហ្ស​ង់​ទីន​ឈ្នះ​ជើងឯក​ផ្នែក​ម៉ូតូ​។

​​Al-Attiyah ដែលជា​អ្នកការពារ​តំណែង​ជើងឯក​ជាមួយនឹង​ជំនួយការ​សញ្ជាតិ​បារាំង Mathieu Baumel បើកបរ​រថយន្ត​តូយ៉ូតា បានបញ្ចប់​ការប្រកួត​ដំណាក់កាល​ចុងក្រោយ​នៅ​ចំណាត់ថ្នាក់​លេខ ១៤ តែ​នៅ​ក្នុង​តារាង​ចំណាត់ថ្នាក់​រួម មាន​វេលា​ចំណេញ​ពី​អ្នក​លេខ២ កីឡាករ​បារាំង​ជើងឯក Rally ពិភពលោក ៩សម័យ Sebastien Loeb ដល់​ទៅ ១ម៉ោង ២០នាទី​។ ​​កីឡាករ​សញ្ជាតិ​កាតាដែល​នាំមុខគេ​តាំងពី​ដំណាក់កាល​ទី៣ បច្ចុប្បន្ន​ឈរ​លេខ២ ក្នុង​តារាង​អ្នក​ដែល​ឈ្នះ​ជើងឯក Dakar Rally ច្រើនជាងគេ​លើ​ផ្នែក​រថយន្ត​តាម​ពីក្រោយ​កីឡាករ​បារាំង Stephane Peterhansel ដែល​ឈ្នះ​សរុប​ដល់​ទៅ ៨លើក​។​

​​ងាក​មក​ការប្រកួត​ផ្នែក​ម៉ូតូ​វិញ កីឡាករ​អា​ហ្ស​ង់​ទីន Kevin Benavides បាន​យកឈ្នះ​ប្រជែង​ឈ្នះ​កីឡាករ​អូស្ត្រាលី Toby Price នៅ​ដំណាក់កាល​ចុងក្រោយ​ដោយ​មក​ដល់ទី​ព្រ័ត្រ​មុនគេ ៥៥វិនាទី និង​បាន​ក្លាយជា​ជើងឯក​ផ្នែក​ម៉ូតូ​ក្រោយ​មាន​វេលា​ចំណេញ​ពី Toby Price ៤៣វិនាទី​ដែល​ដំបូង​ឡើយជា​អ្នក​នាំមុខគេ​។ ​​ផ្នែក​ម៉ូតូ​កង់​បួន​កីឡាករ​បារាំង Alexander Giroud គឺជា​ជើងឯក​ពីរ​ឆ្នាំ​ជាប់​គ្នា ខណៈ​ផ្នែក​រថយន្ត​ធំ​កីឡាករ​ហូ​ឡង់ Janus Van Kasteren ប្រើប្រាស់រថយន្ត Ivesco និង​បានបញ្ចប់​ដំណើរ​ជោគជ័យ​របស់រ​ថយ​ន្ត Kamaz ដែល​កាន់កាប់​ជើងឯក​តាំងពី​ឆ្នាំ២០១៧៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm