តំបន់អារ៉ែង កាន់តែជាទីពេញនិយមសម្រាប់អ្នកទេសចរគ្រប់​មជ្ឈដ្ឋាន

2023/01/16 08:12:26 pm        1.3 K

កោះកុង៖ តំបន់អារ៉ែង ស្ថិតនៅក្នុងស្រុកថ្មបាំង កំពុងក្លាយជាទីពេញនិយមលំហែកាយកម្សាន្ត​សម្រាប់​អ្នកទេសចរគ្រប់មជ្ឈដ្ឋាន តាមរយៈការចូលរួមលើកកម្ពស់ ​និងអភិវឌ្ឍន៍ពីវិស័យឯកជន ខណៈដែលរាជរដ្ឋាភិបាលបើកប្រទេសស្តារសេដ្ឋកិច្ចឡើងវិញ។

បន្ទាប់ពីញំាញីដោយសារវិបត្តិជំងឺកូវីដ១៩ តំបន់អារ៉ែង ត្រូវបានអភិវឌ្ឍន៍ជាទីកន្លែងកម្សាន្ត​បែប​ធម្មជាតិ​ជាច្រើនពីសំណាក់វិស័យឯកជន ​ដើម្បីបំពេញតម្រូវការសេវាកម្មស្នាក់នៅ និងលំហែកាយ​របស់​ភ្ញៀវទេសចរណ៍ស្ទើរគ្រប់រដូវកាល។

ជាក់ស្តែង អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ Areng Camping ស្ថិតនៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង លាក់ខ្លួនសង្ងំ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធវិស័យ​ទេសចរណ៍​យ៉ាង​ម៉ត់ចត់ រហូត​ដល់ផ្តើមបើកទ្វារទទួលគ្រប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលលេងកម្សាន្តជាង ៤ខែមកនេះ។

លោក ភោគ សុខេម តំណាងអ្នកគ្រប់គ្រង Areng Camping បានឱ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗថា មូលហេតុដែលលោកកែច្នៃជាតំបន់ទេសចរណ៍ដ៏គួរទាក់ទាញនេះឡើង ព្រោះថាតំបន់អារ៉ែងសំបូរទៅដោយសក្តានុពលអេកូទេសចរធម្មជាតិបែបលក្ខណៈនឹងទឹកជ្រោះព្រៃភ្នំ បើធៀបខេត្តតំបន់ភ្នំដ៏ទៃទៀតក្នុងប្រទេសកម្ពុជា។

លោក ភោគ សុខេម បង្ហាញបន្ថែមថា Areng Camping បានកំពុងតែក្លាយជាតំបន់ដ៏និយមមួយ​សម្រាប់​អ្នកទេសចរ​គ្រប់មជ្ឈដ្ឋានដែលមានបំណងមកលំហែកាយកម្សាន្ត ដោយបម្រើសេវា​កម្មដូចជា៖ កែច្នៃរថយន្តឱ្យក្លាយជាបន្ទប់ស្នាក់នៅ​ ផ្ទះតង់មានអាងទឹក ជិះខ្សែរ៉ត ជិះទូកតាម​ដងស្ទឹងអារ៉ែង បោះតង់ ជិះម៉ូតូទៅកាន់តំបន់កម្សាន្តផ្សេងៗ​ លេងបាញ់ធ្នូ និងទទួលទានអាហារបែបអ្នកតំបន់អារ៉ែងជាដើម។

ទាក់ទិននឹងការបង្កើតទេសចរណ៍មួយនេះដែរ ត្រូវបានអ្នកគ្រប់គ្រងទូទៅរបស់ Areng Camping អះអាងថា លោក​បានផ្តល់ឱកាសការងារដល់ពលរដ្ឋអ្នកភូមិផ្នែក​សេវាកម្មក្នុងតំបន់អារ៉ែង​ប្រមាណ៥០នាក់ ​និងចូលរួមចំណែក​លើកកម្ពស់ ​និងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏ដូចជារដ្ឋបាលខេត្តកោះកុងផងដែរ។

ក្រុមអ្នកទេសចរដែលមកពីរាជធានីភ្នំពេញ ​និងបណ្តាខេត្តផ្សេងៗ ​បង្ហាញក្តីចំណាប់អារម្មណ៍​របស់​ពួកគេម្នាក់ៗថា​ កាលដែលនាំគ្នាមកលេងកម្សាន្តនៅទីនេះ ក៏ព្រោះ​បានដឹងពីទេសភាព​បៃតង​នៃតំបន់អារ៉ែង​ពិតជា​ស្រស់ស្រាយ​អាចបំបាត់ទុក្ខកង្វល់បានមួយចំនួនធំសម្រាប់ការសាកថ្មជីវិត។

ដោយឡែកលោក សុខ ចាន់គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានមើលឃើញថា វិស័យទេសចរណ៍ នៅខេត្តកោះកុងហាក់ងើបឡើងវិញ បន្ទាប់ពីបញ្ហាជំងឺកូវីដ១៩ បានធូរស្រាល​ដែលការបង្កើតតំបន់ទេសចរណ៍កាន់តែច្រើន ​គឺផ្តល់ឱកាសការងារ សេដ្ឋកិច្ចចំណូល និងទាក់ទាញភ្ញៀវទេសចរបានមកស្គាល់ទឹកដីអារ៉ែង។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្ថែមថា តំបន់អារ៉ែង លែងឯកោដូចពេលមុនៗហើយ ដោយ​សារតែរាជរដ្ឋាភិបាល​ ក៏ដូចជារដ្ឋបាលខេត្ត ​មន្ទីរពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់ខ្ពស់​លើការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន និងភ្លើងអគ្គិសនី​ ដើម្បីផ្តល់ប្រយោជន៍ជូនពលរដ្ឋ និង​អ្នកទេសចរ​ផងដែរ។លោកជឿជាក់ថា ​តំបន់ទេសចរណ៍មិនទាន់កែច្នៃដ៏ទៃទៀតនៅក្នុងខេត្ត នឹងត្រូវបាន​អភិវឌ្ឍន៍បន្ថែម ក្នុងន័យទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តទៅរដូវកាលនីមួយៗ។

គួរបញ្ជាក់ថា Areng Camping ត្រូវបានវិនិយោគ​ពង្រឹក​អាជីវកម្មលើផ្ទៃដីសរុបជាង៣ហិកតា ក្រោយការបើក​ប្រទេសស្តារសេដ្ឋកិច្ចឡើងវិញ ។ ​បច្ចុប្បន្នអ្នកទេសចរជិត១ម៉ឺននាក់​ហើយដែលមកលេងកម្សាន្ត​សុទ្ធតែកោតសរសើរមិនដាច់ពីមាត់ថា ​ភាពស្អាតប្លែក​មិនចាញ់នឹងបរទេស ​តាមរយៈពង្រឹង​គុណភាព ​និងសេវាកម្មទេសចរណ៍៕ អត្ថបទ ឈឹម មករា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        75
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        126
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm