រដ្ឋមន្រ្តីមុខងារសាធារណៈរំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំដល់សិក្ខាកាមសាលាភូមិន្ទរដ្ឋបាល

2023/01/16 08:26:48 pm        529

ភ្នំពេញ៖ ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក (World Bank) ​ដោយមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ ​នៅថ្ងៃទី១៦ ខែមករា នេះ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលជំនាន់ទី៣ ​និងបើកវគ្គបណ្តុះបណ្តាល ជំនាន់៤ និងបាឋកថាចែករំលែកបទពិសោធន៍ នៃកម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ។

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ​បានចែករំលែកបទពិសោធន៍ និងចំណេះ ដឹងជាច្រើនពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ នវានុវត្តន៍ ​និងគុណាធិបតេយ្យ ​ក្នុងរដ្ឋបាលសាធារណៈ ក្នុងនោះរួមមាន៖ ​ការកសាង ឬការធ្វើឱ្យមានឥទ្ធិពលសម្រាប់ភាពជាអ្នកដឹកនាំ, ការគោរពដោយ​ស្រលាញ់ ប្រសើរជាងការគោរពដោយខ្លាច, ​ការដឹកនាំរបៀបជាវីរជន និងការ​ដឹកនាំ​របៀប​មិនតាំង​ខ្លួន​ជាវីរជន​ និងកំណែទម្រង់រដ្ឋបាលសាធារណៈជាដើម។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ​និងនាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារ សាធារណៈ បានឱ្យដឹងថា​ វគ្គបណ្តុះបណ្តាល ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ត្រូវបាន​រៀបចំក្នុងគោលបំណងគាំទ្រការអភិវឌ្ឍចំណេះដឹងជំនាញ និងផ្តល់នូវឱកាសបណ្តុះបណ្តាល ដែល​ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសមត្ថភាពពិតប្រាកដ​ របស់មន្ត្រីជាន់ខ្ពស់កម្ពុជា ។

វគ្គនេះ បានបណ្តុះបណ្តាល ចំនួន៣ជំនាន់រួចមកហើយ ​ដែលសិក្ខាកាមចូលរួមគឺជាថ្នាក់ដឹកនាំ ជាន់ខ្ពស់ ​កម្រិតប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ​ ឬមុខតំណែងប្រហាក់ប្រហែល តាម​បណ្តា ក្រសួង ស្ថាប័ន ចំនួន៣១ ​និងមានមុខតំណែងជាអភិបាលក្រុង ស្រុក ​នាយករដ្ឋបាល ឬមុខតំណែង ​ប្រហាក់ប្រហែល​ រហូតដល់អភិបាលរាជធានីខេត្ត ​ទាំង២៥ សរុបចំនួន៤៨៣នាក់ ស្រី៧៦នាក់ ​ដោយទទួលការបណ្តុះបណ្តាលតាមរយៈប្រព័ន្ធអនឡាញ និងការសិក្សាដោយផ្ទាល់​នៅ​សាលាភូមិន្ទរដ្ឋបាល។

បច្ចុប្បន្ននេះសិក្ខាកាមជំនាន់ទី៤ ​ដែលកំពុងទទួលការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល មានចំនួន ​១៨៨នាក់ ស្រីចំនួន៣៦នាក់ ​មក​ពីក្រសួង ​ស្ថាប័ន ចំនួន២៨ និងរដ្ឋបាលថ្នាក់ក្រោមជាតិ​ទាំង២៥រាជ ធានី- ខេត្ត ។

ពិធីនេះ​ប្រារព្ធ​ធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ ​ដោយមានការអញ្ជើញចូលរួមពីដៃគូ អភិវឌ្ឍន៍ ​រួមមាន៖ តំណាងធនាគារពិភពលោក ​សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និងស្ថានទូត​អូស្ត្រាលី ប្រចាំប្រទេសកម្ពុជាផងដែរ ៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        99
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm