អ្នកគាំទ្រ Real Madrid នៅ​បង្ហាញ​គំនិត​សុទិដ្ឋិនិយម​នៅ​ឡើយ​ចំពោះ European Super League

2021/04/27 09:59:58 am        177

​បាល់ទាត់៖ ​Real Madrid ជា​ក្លិប​ទី១ ដែលជា​ដើមចម​ក្នុង​ការ​បង្កើត​អោយ​មាន​ពាន European Super League ដោយ​ប្រធាន​ក្លិប​លោក Florentino Perez​។ ​ស្រប​ពេល​ដែល​អ្នកគាំទ្រ​នៅ​អង់គ្លេស​មិន​ពេញ​ចិត្ត ដែល​ក្លិប​ទាំង ៦ នៅ Premier League ជា​ផ្នែក​មួយ​នៃ Super League តែ​ក្រោយមក​ក្លិប​ទាំងនោះ​ក៏បាន​ដក​ខ្លួន​វិញ​នោះ អ្នកគាំទ្រ Real Madrid នៅតែ​បង្ហាញ​គំនិត​សុទិដ្ឋិនិយម​នៅឡើយ​ចំពោះ​ការ​បង្កើត​ពាន​នេះ​ឡើង​។

​​លោកស្រី Sonia Depuy​ វ័យ ៦៧​ឆ្នាំ​បាន​អោយ​ដឹង​ថា “​វា​ហាក់​ដូច​ជា​លឿន​ពេក​ដែល​អ្វីៗ​ត្រលប់​ក្រោយ វា​គួរតែ​ទៅមុខ​យឺត​ៗ និង​មាន​ការចរចា​បន្ថែម​ដើម្បី​រក​ដំណោះស្រាយ​ ដើម្បី​កែប្រែ​” លោក​ស្រី​នៅតែ​ជឿ​ថ្ងៃ​ណាមួយ​គំរោង​នេះ​អាច​ចេញ​ជា​រូបរាង​។ ​​ស្រដៀង​គ្នា​នេះ​ដែរ​លោក Saturnino Bartolome វ័យ ៧០ឆ្នាំ​បាន​អោយ​ដឹងថា គំរោង Super League បរាជ័យ​ហើយ តែ​លោក​សង្ឃឹមថា​វា​នឹង​ត្រលប់​មកវិញ​ថ្ងៃ​ណាមួយ ប្រសិនបើ​ពួកគេ​អាច​ចរចា​ត្រូវ​គ្នា​ជាមួយ UEFA និង FIFA ហើយ​បាន​ផលប្រយោជន៍​ខ្លះ​ដល់​ក្លិប​តូចៗ​ផ្សេងទៀត​។ ​​ចំណែក​បុរស​វ័យ ៤៨​ឆ្នាំ Ruben Sanchez បាន​និយាយ​ថា ​លោក Florentino Perez មិន​មែន​ជា​មនុស្ស​ឆ្កួត​ដូច​គេ​ថា​នោះ​ទេ ប៉ុន្តែ​គាត់​ហាក់​ដូច​ជា​ប្រញាប់​ពេក ព្រោះថា ​រឿង​នេះ​គួរតែ​ប្រើ​ពេល​យូរ​ជាង​នេះ​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​ណាមួយ​។

​​សូម​បញ្ជាក់​ថា ប្រធាន​ក្លឹប Real Madrid លោក Florentino Perez គឺជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ពានរង្វាន់​នេះ​ឡើង​ ជាមួយ​ក្លឹប​យក្ស​នៅ​អឺរ៉ុប​ផ្សេងទៀត​ដូចជា Barcelona, Atletico Madrid, AC Milan, Inter, Juventus, Arsenal, Chelsea, Liverpool, Manchester City, Manchester United និង TottenhamHotspur ដែល​ជា​សមាជិក​​ មានន័យថា​ប្រសិន European Super League ចេញ​ជា​រូបរាង​នោះ​ក្លិប​ទាំង ១២ នេះ​នឹង​បង្ហាញ​មុខជា​អចិន្ត្រៃយ៍​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm