សមយុទ្ធ​រួម​រុស្ស៊ី​-​បេឡា​រុស​បង្ក​ក្តី​បារម្ភ​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ុយ​ក្រែ​ន​

2023/01/16 09:30:04 pm        677

​បេឡារុស៖ សមយុទ្ធ​រួម​ដែល​បានគ្រោង​ទុក​រវាង​កង​កម្លាំង​រុស្ស៊ី និង​បេឡា​រុស​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​នៅ​តំបន់ Chernihiv ជា​តំបន់​ភាគ​ខាងជើង​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ជាប់​ព្រំដែន​ប្រទេស​បេឡា​រុស​។

ក្រសួងការពារជាតិ​ប្រទេស​បេឡា​រុស្ស​បានប្រកាសថា ប្រទេស​ទាំងពីរ​នឹងធ្វើ​សមយុទ្ធ​កង​ទ័ព​អាកាស​រួមគ្នា​ពី​ថ្ងៃ​ចន្ទ​នេះ​ដល់​ថ្ងៃទី១ ខែ​កុម្ភៈ​។ តាម​សេចក្តីរាយការណ៍​ទីក្រុង Minsk បាន​និយាយ​ថា សមយុទ្ធ​នេះ​គឺជា​ការការពារ​តាម​លក្ខណៈ​ធម្មតា​សុទ្ធសាធ​។ រុស្ស៊ី​បាន​រៀប​ចំ​ផ្នែក​មួយ​នៃ​ការ​វាយ​លុក​លើ​អ៊ុយ​ក្រែ​ន​របស់​ខ្លួន​ កាលពី​ខែកុម្ភៈ​កន្លងទៅ​ពី​ប្រទេស​បេឡា​រុស​។ ស្ត្រី​ជនជាតិ​អ៊ុយ​ក្រែ​ន​អាយុ ៤០ឆ្នាំ​ម្នាក់​បាន​បង្ហាញ​ការភ័យខ្លាច​ដោយ​និយាយ​ថា ​គាត់​សង្ឃឹមថា​ កងកម្លាំង​របស់​ប្រទេស​នឹង​ការពារ​ទីក្រុង Chernihiv កុំ​ឱ្យ​កងកម្លាំង​រុស្ស៊ី​ឆ្លងកាត់​ព្រំដែន​បេឡា​រុស​ជាថ្មី​ម្តងទៀត​។​

​បុរស​អាយុ ៧៤ឆ្នាំ​ម្នាក់​និយាយ​ថា ​គាត់​សង្ឃឹមថា ​ប្រធានាធិបតី​បេឡា​រុស​លោក Alexander Lukashenko មិន​សម​ហេតុផល​នោះ​ទេ​ ដែល​លោក​នឹង​អនុញ្ញាត​ឱ្យ​កងកម្លាំង​​របស់​លោក​វាយ​ប្រហារ​នៅ​អ៊ុយ​ក្រែ​ន​។ ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​ចាក់​បំពេញ​ប្រេង​រថយន្ត​របស់​ពួកគេ​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ ក្នុង​ករណី​ដែល​ពួកគេ​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​។ ពលរដ្ឋ​និយាយ​ថា ពួកគេ​ចង់​ទៅ​ទីកន្លែង​ដែល​មាន​សុវត្ថិភាព ​ប្រសិនបើ​បេឡា​រុស​ និង​រុស្ស៊ី​បើក​ការវាយប្រហារ​។​ ​ពលរដ្ឋ​ម្នាក់​និយាយ​ថា នាង​បាន​ជម្លៀស​ទៅកាន់​ទីប្រជុំជន​មួយ​កន្លែង​នៅ​ភាគ​កណ្តាល​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ពេល​ដែល​រុស្ស៊ី​បាន​ចាប់ផ្តើម​ការ​វាយ​លុក​របស់ខ្លួន​កាលពី​ខែកុម្ភៈ​ឆ្នាំមុន​។​

​ក្រោយ​ពី​បាន​ដឹង​ពី​ការធ្វើ​សមយុទ្ធ​រួមគ្នា​ដែល​បាន​គ្រោងទុក​នៅលើ​បណ្ដាញ​សង្គម នាង​ចាប់ផ្ដើម​ត្រៀម​ខ្លួន​ចាកចេញ​ជា​ម្ដងទៀត​។ នាង​បាន​រៀបចំ​កាបូប​ជាមួយនឹង​លិខិតឆ្លងដែន សម្លៀកបំពាក់​រដូវរងា និង​របស់របរ​ចាំបាច់​មួយ​ចំនួន​ទៀត​។ នាង​បាន​និយាយ​ថា ទោះបីជា​នាង​ជឿ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​នឹង​ការពារ​ព្រំដែន​ក៏ដោយ ប៉ុន្តែ​ការ​ទទួល​ដំណឹង​អំពី​សម​យុទ្ធ​រួមគ្នា​បាន​ធ្វើឱ្យ​នាង​ភ័យ​ខ្លាច​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        60
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        96
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        417

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm