ចិន​ត្រៀម​ទប់ទល់​ការ​ហក់​ឡើង​ករណី​ឆ្លង​វីរុស COVID-19 ថ្ងៃ​ឈប់សម្រាក ​ខណៈ​ពលរដ្ឋ​សម្រុក​ទៅ​ស្រុកកំណើត

2023/01/16 09:51:41 pm        705

​ចិន៖ ក្រុម​អ្នកដំណើរ​ដែល​ស្ពាយ និង​អូស​វ៉ា​លី​គ្រប់​ដៃ​បាន​សម្រុក​ទៅកាន់​ស្ថានីយ​រថភ្លើង ​និង​អាកាស​យានដ្ឋាន​នានា​នៅ​ក្នុង​ទីក្រុង​ធំៗ​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​នេះ សំដៅ​ទៅ​កាន់​លំនៅឋាន​សម្រាប់​រដូវ​បុណ្យ​ឈប់សម្រាក​នៅ​សប្ដាហ៍​នេះ ដែល​ក្រុម​អ្នក​ជំនាញ​សុខភាព​បារម្ភ​ថា​ អាច​រុញ​ឲ្យ​ការ​ឆ្លង​រាលដាល​វីរុស COVID-19 ហក់​ឡើង​ខ្ពស់​ ដែល​បាន​អះអាង​ថា​មាន​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់​។​

​មុន​ថ្ងៃ​ឈប់សម្រាក​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ដែល​គេ​ស្គាល់​ថា​ជា​បុណ្យ​និទាឃៈរដូវ​ដែល​នឹង​ចូល​មក​ដល់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២១ ​ខែ​មករា​សប្ដាហ៍​នេះ សារព័ត៌មាន​រដ្ឋ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ពី​ស្ថានភាព​នៅ​មន្ទីរពេទ្យ និង​គ្លីនិក​នៅ​តាម​តំបន់​ជនបទ និង​ការ​បង្កើន​ ការ​ផ្គត់ផ្គង់​ឱសថ និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​។ ​វេជ្ជបណ្ឌិត​ម្នាក់​នៅ​ក្នុង​ខេត្ត​សាន​ស៊ី បាន​និយាយ​នៅក្នុង​អត្ថបទ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក Red Star News ​ថា ការ​ឆ្លង​វីរុស COVID-19 ខ្ពស់​បំផុត​នៅ​ក្នុង​ភូមិ​ស្រុក​របស់​យើង​បាន​កើន​ឡើង​ខ្ពស់ ប៉ុន្តែ​ពិធីបុណ្យ​និទាឃៈរដូវ​ជិត​ចូល​មក​ដល់ ហើយ​ក្រុម​អ្នក​ភូមិ​ពិសេស​មនុស្ស​ចាស់​នឹង​ប្រឈម​ខ្ពស់​នៃ​ការ​ឆ្លង​វីរុស​នេះ​។ ​

​រថភ្លើង​ល្បឿន​លឿន​ត​ភ្ជាប់​ពី​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង Hong Kong និង​ចិនដីគោក​បាន​ចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ​ឡើងវិញ​កាលពី​ថ្ងៃអាទិត្យ ក្រោយ​ការ​ផ្អាក​សេវាកម្ម ​៣​ឆ្នាំ​។​ ​យោង​តាម​សារព័ត៌មាន Reuters ស្ថានីយ​រថភ្លើង​ដ៏​សំខាន់​មួយ​របស់​ទីក្រុង​ប៉េកាំង បាន​ពេញ​ណែន​ដោយ​អ្នកដំណើរ​ដែល​កំពុង​ចាក​ចេញពី​រដ្ឋធានី​នេះ​ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ត្រឡប់​ទៅកាន់​ស្រុកកំណើត​របស់​ខ្លួន ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm