ជំនន់ស្ទឹងព្រែកត្នោតធ្វើឱ្យប៉ះពាល់ស្រុក-ក្រុង៤ក្នុងខេត្តកណ្តាល តែមិនប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំកសិកម្ម

2023/01/16 11:05:53 pm        727

កណ្ដាល៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្តាល បានឲ្យដឹងថា មកដល់ថ្ងៃទី១៦ ខែមករានេះ​ ទឹកស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល បានហក់ឡើងលឿន បង្កឲ្យ​ប៉ះពាល់៧០ភូមិ នៅក្នុងស្រុកក្រុងចំនួន៤ ដូចជា ក្រុងតាខ្មៅ ​ស្រុកអង្គស្នួល កណ្តាលស្ទឹង និងស្រុកពញាឮ ។

លោកស្រី ឡាយ ដាលីន ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្តាល បានឱ្យ ដឹងថា ​ស្ថានភាពទឹកជំនន់ព្រែកត្នោត ក្នុងរយៈពេលជិត១សប្តាហ៍នេះ បានបង្កឱ្យមានការបាក់​ស្ពានឈើ មួយកន្លែង លិចដំណាំជាង៤ហិកតា នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ​លិចវត្ត២កន្លែង និងសាលារៀន ១កន្លែង លិចផ្លូវ៨ខ្សែ នៅស្រុកអង្គស្នួល បង្កការ​ប៉ះពាល់ដំណាំ ជិត១០០០ហិកតា នៅស្រុកពញាឮ និងបង្កការលិចដីដំណាំ២៦១ហិកតា​ នៅស្រុកកណ្តាលស្ទឹង តែពុំទាន់បង្កការខូចខាតដល់ផលដំណាំ នោះទេ ។

ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បានឱ្យដឹងថា ​នៅពេលនេះ ​ប្រសិនបើទឹកជំនន់ ស្ទឹងព្រែកត្នោត បន្តអូសបន្លាយរយៈពេលយូរថ្ងៃតទៅទៀត និងធ្វើឲ្យផលដំណាំរងការខូចខាត​ធ្ងន់ធ្ងរជា មិនខាន ។

យ៉ាងណាក៏ដោយ នៅក្នុងអំឡុងពេលនេះ រដ្ឋបាលខេត្តកណ្តាល រួមទាំងកាកបាទក្រហមកម្ពុជា បាននឹងកំពុងបែងចែកកម្លាំងចុះតាមដានស្ថានភាពទឹក​ និងជួយពលរដ្ឋនៅតាមភូមិ ដោយ​បានធ្វើសកម្ម ​ភាពជួយជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព និងផ្ដល់អំណោយសង្ក្រោះបណ្តើរៗរួចហើយ ៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        133
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm