ពលរដ្ឋចំនួន ២ ២២៥ គ្រួសារ ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹក​ស្ទឹងព្រែក​ត្នោត​បាន​ទទួលអំណោយសម្ដេចទាំងទ្វេ

2023/01/17 04:24:25 pm        661

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និង​​នាំយកអំណោយរបស់ស​ម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់ប្រជាពលរដ្ឋចំនួន ២ ២២៥ គ្រួសារ ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំនន់​ទឹកស្ទឹ​ងព្រែកត្នោត នៅបរិវេនវត្តកំពង់ក្ដុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ នា​ថ្ងៃទី​១៧ ខែមករា ឆ្នាំ២០២៣នេះ។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ទឹកស្ទឹងព្រែកត្នោត បាន​ចាប់​ផ្តើម​ហូរ​ចូល និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ទឹកស្ទឹងបានបន្តហូរមកពី ខេត្តកំពង់ស្ពឺ​ធ្លាក់​មក​ស្ទឹង​ព្រែក​ត្នោត បង្កឲ្យមានជន់លិចសាលាសង្កាត់ចំនួន២ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ សាលា​រៀន​ចំនួន​៣ វត្តអារាមចំនួន២ និងមណ្ឌលសុខភាពចំនួន១ និង​ប៉ះ​ពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២ ០៩០​ខ្នងផ្ទះ ស្មើនឹង ២ ២២៥គ្រួសារ មានប្រជាពលរដ្ឋចំនួន ៩ ៥៤៥នាក់ ក្នុង​សង្កាត់​ចំនួន ១០ស្មើនឹង ៣១ភូមិ។

ឯកឧត្តម ឃួង ស្រេង លើកឡើងថា មក​ដល់​ពេ​ល​នេះ​កម្រិត​ទឹក​ដែល​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​នៅ​ស្ទឹង​ព្រែកត្នោត បានស្រកចុះហើយ វានឹងបន្តស្រកចុះបន្ថែមទៀត ។ អ្វី​ដែល​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ យក​ចិត្តទុកដាក់បន្តទៀតនោះ គឺមើលថែ​ប្រជាពលរដ្ឋ ដែលលិចលង់នេះ ដោយ​ត្រូវ​នាំ​យក​អំណោយ​របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីមកចែកជូន គឺ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នា​​ក់ស្លាប់ដោយការអត់បាយឡើយ។

ឯកឧត្តម អភិបាលរាជធានី​ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ដង្កោ​គិតគូរ​ពី​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្រោយ​ទឹកជំនន់ស្រកអស់ និងបាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ទទួល​យក​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        22
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        98
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm