ប្រមុខ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ថា មន្ដ្រី​បច្ចេកទេស​យល់​ច្បាស់​ពី​ច្បាប់​ធ្វើ​ឲ្យ​កីឡាករ​ប្រកួត​ដោយ​ទំនុកចិត្ត​

2023/01/17 05:15:52 pm        132

​សូ​ហ្វ​តិ​ន្នី​ស​៖ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួល​ជួយ​ការងារ​ដឹកនាំ​អគ្គលេខាធិការដ្ឋាន​ ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បានចាត់ទុក​មន្ដ្រី​បច្ចេកទេស ក៏ដូចជា​គ្រូបង្វឹកគឺជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​ការបង្កើន​ទំនុកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី តាមរយៈ​ការយល់​ច្បាស់​ពីបទ​បញ្ជា​បច្ចេកទេសនៃ​ការប្រកួត។​

​ការលើកឡើង​នេះធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​ ​និង​អាជ្ញាកណ្តាលថ្នាក់ជាតិឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​១៦ ខែមករា​ម្សិលមិញ បន្ទាប់ពី​ដំណើរការ​សិក្សា ទាំង​ទ្រឹស្ដី និង​ការ​អនុវត្ដ​ផ្ទាល់​រយៈពេល ៥​ថ្ងៃកាលពី​សប្ដាហ៍​មុននៅ​មជ្ឈមណ្ឌល​កីឡាក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។​ ​ប្រមុខ​សហព័ន្ធ​ដដែល​បញ្ជាក់ថា ក្នុងនាម​មន្ដ្រី​បច្ចេកទេសដែលមាន​ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម រួមទាំង​គ្រូបង្វឹក ក្រៅពី​ការបង្ហាត់បង្រៀន​នូវ​បច្ចេកទេស​កីឡាគឺ​ត្រូវ​យល់ដឹង​ច្បាស់​ពី​ច្បាប់​ប្រកួត តាមរយៈ​ការសិក្សា​ស្វែងយល់​ឲ្យ​ទាន់​តាម​សភាពការណ៍​អន្ដរជាតិ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ទាំងអស់នោះដល់​កីឡាករ​-​កីឡាការិនី​របស់ខ្លួន។​

​ដូច្នេះ​នៅពេល​កីឡាករ​-​កីឡាការិនីយល់ដឹង​ពី​ច្បាប់ ឬ​គោលការណ៍​នានា ដល់ពេល​ប្រកួត​ក៏មាន​ទំនុកចិត្ត​ខ្ពស់​ផងដែរ ពិសេស​នៅពេល​មានការ​កាត់សេចក្ដី​ខុស​ណាមួយ គឺមាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់ដើម្បី​តវ៉ា។ ផ្ទុយទៅវិញ ប្រសិនបើ​កីឡាករ​-​កីឡាការិនីខ្វះ​ការយល់ដឹង ពួកគេ​នឹងត្រូវ​ប្រកួត​ដោយ​ស្រពេចស្រពិល ហើយ​អាច​ឈានដល់​ការបាក់​ទឹកចិត្ត​ទៀតផង។​ ​ដោយហេតុនេះ ឯកឧត្តម​ជំរុញ និង​លើកទឹកចិត្ដដ​ល់​សិក្ខាកាម​ទាំងអស់ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ថ្នាក់ជាតិ​នេះ ត្រូវ​បន្ដ​ខិតខំ​សិក្សា​ស្រាវជ្រាវ​បន្ថែមពាក់ព័ន្ធ​នឹង​ច្បាប់​អន្ដរជាតិ ពិសេស​ត្រូវ​បន្ដ​ទំនាក់ទំនង​ជាប់​ជាមួយ​គ្រូឧទ្ទេស ដើម្បី​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ខ្លួនឆ្ពោះទៅរក​ការចែករំលែក និង​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​-​កីឡាការិនី ប្រកបដោយ​សក្ដានុពល​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ។​

​ឯកឧត្តម យិ​ត ភីរ​: អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​នេះមាន​សិក្ខាកាម​ចូលរួម ៣៦​នាក់ដែល​បង្ហាត់បង្រៀន​គ្រូឧទ្ទេស ២​រូបគឺ​អ្នកជំនាញ​ជនជាតិ​ជប៉ុន​លោក​ OGIWARA Masato ​និង​មន្ដ្រី​បច្ចេកទេស​កម្ពុជា​លោក យី សារិន។ លោក​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​លទ្ធផល​នៃ​ការសិក្សា​ ​ដោយមាន​សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ​រហូតដល់ ៧០% និទ្ទេស​ល្អ​បង្គួរ ២០% និង​និទ្ទេស​មធ្យម ១០% ប៉ុណ្ណោះ៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        121
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm