ផ្ទះសំបែងពលរដ្ឋនៅតាមព្រែក​ថី ក្រុងតាខ្មៅ ស្ម័គ្រចិត្ត​រុះរើ​ទាំង​អស់​គ្នា​ក្រោយ​មាន​ទឹក​ជំនន់​ហូរ​បាក់​ផ្ទះ

2023/01/17 05:36:26 pm        462

តាខ្មៅ៖ នៅថ្ងៃទី១៧ ខែមករាឆ្នាំ ២០២៣ នេះ បណ្តា​លំនៅដ្ឋាន​ពលរដ្ឋ​ដែល​សង់​ជាប់​មាត់​ព្រែកថី នៅភូមិព្រែកថី និងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បាន​ស្ម័គ្រ​ចិត្ត រុះរើផ្ទះទាំងអស់គ្នាចេញពីមាត់ព្រែក ក្រោយមានជំនន់ទឹកភ្លៀងទឹកស្ទឹងព្រែកត្នោត បាន​ហូរ​កាត់​ព្រែក​ថី​ធ្វើឲ្យផ្ទះសំបែងពលរដ្ឋជាច្រើនខ្នងបានរលំបាក់ស្រុតធ្លាក់ចូលក្នុងព្រែក។

តាម​របាយការណ៍រដ្ឋបាលសង្កាត់រកាខ្ពស់បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១៧ ខែមករានេះ មាន​គ្រប់​​លំនៅដ្ឋានពលរដ្ឋដែលបានសង់ជាប់មាត់ព្រែកថី បាន និង​កំពុង​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​រុះរើ​ផ្ទះ​ចេញ​ពី​មាត់​ព្រែក​ជាបន្តបន្ទាប់ ខណៈរហូតមកដល់ពេលនេះ មានផ្ទះពលរដ្ឋចំនួន ៦ខ្នងផ្ទះ បាន​រំលំ​បាក់​ស្រុត​ចូលទៅក្នុងព្រែក។

ពលរដ្ឋថ្លែងថា ការស្ម័គ្រចិត្តរុះរើផ្ទះសំបែងចេញពីមាត់ព្រែកថីនេះ ដោយសារ នៅខាង​ក្រោម​ផ្ទះ​ផ្នែក​ខាង​ក្រោយ ​គឺ​ទឹក​បានហូរបាក់ដីជាបន្តបន្ទាប់ ធ្វើផ្ទះប្រឈមនឹងការបាក់ស្រុត។

សូម​បញ្ជាក់ថា តាមរបាយការណ៍បឋមរបស់រដ្ឋបាលសង្កាត់រការខ្ពស់ នៅតាមមាត់ព្រែកថីនេះ មាន​លំនៅដ្ឋាន​ពលរដ្ឋសង់ជាប់មាត់ព្រែកមានប្រមាណជាង ៧០ខ្នងផ្ទះ មាន​ផ្ទះបាក់​ស្រុត​ ៦ខ្នង​ផ្ទះ​​មាន​មនុស្សរស់នៅ ៧គ្រួសារ ផ្ទះប៉ះពាល់ ៦១​ខ្នងផ្ទះ មាន​មនុស្សរស់នៅ ៦៥គ្រួសារ និង​មាន​ផ្ទះ​ជិត​ ៣០ខ្នងផ្ទះ បាន និងកំពុងពន្លឿនការរុះរើ។

យ៉ាង​ណាក៏ដោយ នៅក្នុងអំឡុងពេល រដ្ឋបាលខេត្តកណ្តាល ចុះធ្វើ​ការ​អន្តរាគមន៍​ជួយ​សង្គ្រោះ​បន្ទាន់ចែកអំណោយ និងមានកងកម្លាំងនគរបាល អាវុធហត្ថ ប្រជាការពារភូមិ និងបណ្តាពលរដ្ឋ និង​​​យុវជន​ស្ម័គ្រចិត្ត បាន និងកំពុងរួមសហការជួយរុះរើផ្ទះរបស់ពលរដ្ឋ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        83
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        150
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm