ថៃ​លើក​ពាន​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៧ ក្រោយ​ឈ្នះ​វៀតណាម​សរុប​ទាំងពីរ​ជើង ៣-២

2023/01/17 05:40:17 pm        81

​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​ថៃទី​បំផុត​អាច​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​បាន ក្រោយ​យកឈ្នះ​វៀត​ណាម ១-០ នៅ​​ជើង​ទី២ និង​សរុប​ទាំងពីរ​ជើង ៣-២ លើក​ពាន​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី៧ ក្នុង​ប្រវត្តិសាស្ត្រ​។

​​ក្រុម​របស់លោក Mano Polking បាន​កាន់​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី ២គ្រាប់​បន្ទាប់ពី​ស្មើគ្នា​ជើង​ទី១ នៅ​ទីក្រុង ហាណូយ ២-២​។ ​​គ្រាប់​បាល់​ជ័យជំនះ​របស់​ថៃ​សម្រេចបាន​នៅ​នាទី​ទី២៤ ដោយ​ខ្សែការពារ​ឆ្វេង Theerathon Bunmathan​។ ​​ថៃ​គឺជា​ជើងឯក​ព្រឹត្តិការណ៍​បាល់ទាត់ ២ឆ្នាំ​ម្តងនេះ​កាលពី​ឆ្នាំមុន​នៅ​ទឹកដី​សិង្ហ​បុរី ក្រោយ​ឈ្នះ​ឥណ្ឌូនេស៊ីក្នុងការ​ប្រកួត​ដែល​ត្រូវបាន​ពន្យា​ពេល ១២ខែ​ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។

​​Theerathon Bunmathan ត្រូវបាន​ប្រកាស​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ Mitsubishi Electric Cup 2022 នេះ ស្រប​ពេលដែល​ខ្សែប្រយុទ្ធ​ថៃ Teerasil Dangda និង​ខ្សែប្រយុទ្ធ​វៀតណាម Nguyen Tien Linh ឈ្នះ​ជ័យលាភី​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​សរុប ៦គ្រាប់​ដូចគ្នា​។ ​​សូមបញ្ជាក់ថា ​តាំងពី​បង្កើតឡើង​នៃ​ពាន​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ​តាំងពី​ឆ្នាំ១៩៩៦ មានតែ​ថៃ​ទេ​ឈ្នះ​ជើងឯក​ច្រើនជាងគេ​សរុប ៧លើកតាម​ពីក្រោយ​ដោយ​សិង្ហ​បុរី ៤លើក, វៀតណាម ២លើក និង​ម៉ាឡេស៊ី ១លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm