ឧត្តមសេនីយ៍ឯក កឹន ឃន ជំរុញកម្លាំងប្រចាំការដែនទឹកពង្រឹងការការពារ ខណៈ​ភ្ញៀវទេសចរ​កំពុង​កើន​ឡើង

2023/01/17 06:07:56 pm        224

ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននិងកំពុងដើរកម្សាន្តនៅកម្ពុជា កើន​ឡើង​ជា​បន្ត​បន្ទាប់​នោះ ឧត្តមសេនីយ៍ឯក កឹន ឃន អគ្គស្នងការរងនគរបាលជាតិ ជំរុញ​កម្លាំង​នគរបាល​ប្រចាំ​នៅ​តាម​ព្រំដែនទឹក ត្រូវពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនភ្ញៀវទេសចរ ដើម្បីឲ្យ​ពួក​គេដើ​រ​លេង​មានភាពកក់ក្ដៅ ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និង​បំពាក់​ឋានន្តរសក្កិ​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឧត្តម​សេនីយ៍​ឯក កឹន ឃន មានប្រសាសន៍ថា កម្លាំងកាពារនគរបាលការពារព្រំដែនទឹក ត្រូវគោរពវិន័យ ត្រូវ​អនុវត្ត​តាម​ការចាត់ទុកនានា របស់ថ្នាក់ដឹកនាំអង្គភាព ដើម្បីទប់ស្កាត់នូវបទល្មើសផ្សេងៗ ដែល​ជា​ការ​ផ្ដល់ទំនុកចិត្តពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា ក្រៅពីការងារទប់ស្កាត់បង្ក្រាបបទល្មើស ដែនទឹក កម្លាំង​នគរបាល​ទាំងអស់ ត្រូវចូលរួមការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក៏ដូចជាការពារភ្ញៀវជាតិ និងអន្តរជាតិ ដើរកម្សាន្តតាមតំបន់សមុទ្រ តំបន់ឆ្នេរ កោះ​ជា​ដើម។

ជាមួយនេះ ឧត្តមសេនីយ៍ឯក កឹន ឃន បានជំរុញបន្ថែម ដល់កម្លាំងការពារដែនទឹក ត្រូវ​បន្ត​សហការ​ជា​មួយឆ្មាំដែនទឹករបស់ប្រទេសជិតខាង លើការងារទប់ស្កាត់បទល្មើសផ្សេងៗ ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​នូវបទពិសោធន៍ដល់គ្នាទៅវិញទៅមក ។

បើតាមឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយករដ្ឋានការពារព្រំដែនទឹក បានលើកឡើងថា ក្នុង​ឆ្នាំ​កន្លងមក ការងារការពារដែនទឹក ទទួលបានលទ្ធផលល្អប្រសើរ រួមទាំង​បាន​សហការ​យ៉ាង​ល្អ​ជា​មួយ សមត្ថកិច្ចនៃប្រទេសជិតខាង លើការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រទេសជាតិ និង​ប្រជាពលរដ្ឋ ។

គួរបញ្ជាក់ថា ចាប់តាំងពីកម្ពុជា បើកដំណើរការទេសគ្រប់សភាពទាំងអស់ភ្ញៀវទេសចរ អន្តរជាតិ បាន​ចាប់​ផ្ដើមើលលេងកម្សាន្តនៅប្រទេសកម្ពុជាជាហូរហែររាល់ថ្ងៃ ក្នុង​នោះ​ក៏​មាន​នាវា​ដឹក​ភ្ញៀវ​ទេសចរ​ចម្រុះជាតិសាសន៍ជាច្រើនរយនាក់ ចូលចត់នៅកំពង់ផែ និងដើរលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ជាបន្តបន្ទាប់ផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        99
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm