អ្នកដំណើរ​អំឡុង​ចូលឆ្នាំថ្មី​របស់​ចិនមិន​បារម្ភ​ពី​វីរុស COVID-19 ទេ ទោះ​មាន​សេចក្ដីរាយការណ៍​ករណី​ស្លាប់​កើនឡើង​ក៏ដោយ​

2023/01/17 06:17:56 pm        471

​ចិន៖ ក្រុម​ជន​ចំណាកស្រុក​របស់​ចិន​រាប់ពាន់នាក់​បាន​សម្រុក​ចាក​ចេញពី​ទីក្រុង Shanghai ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ​ទី​១៦​មករា ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ ស្រប​ពេល​មាន​សេចក្ដីរាយការណ៍​ពី​ការ​ស្លាប់​ដោយសារ​វីរុស COVID-19 កើន​ឡើង​ខ្ពស់​នៅ​ទូទាំង​ប្រទេស​។

​លោក ចៅ នី​ង កម្មករ​ចំណាកស្រុក​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន Reuters នៅ​ខាងក្រៅ​ស្ថានីយ​រថភ្លើង​ក្រុង Shanghai ថា មនុស្ស​ជាច្រើន​កំពុង​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមាន​វីរុស ហើយ​អ្នកខ្លះ​អវិជ្ជមាន។ ​យ៉ាងណា​ខ្ញុំ​មិន​បារម្ភ​ពី​វីរុស​នេះ​ទេ។ ចំនែក​អ្នក​មួយ​ចំនួន​ទៀត​បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​របស់​ពួកគេ​ ដែល​មានឱកាស​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​ ក្រោយ​ការបិទ​ព្រំដែន​ ៣​ឆ្នាំ​មកនេះ​។ ​ការ​សម្រុក​ធ្វើដំណើរ​កាន់តែ​ច្រើនឡើង នៅមុន​ថ្ងៃ​សម្រាក​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​តាម​ចន្ទគតិ​របស់​ចិន នៅពេលដែល​មនុស្ស​រាប់​លាន​នាក់​វិលត្រឡប់​មកពី​ទីក្រុង​តូចធំ​នានា ចូលទៅ​កាន់​ទីប្រជុំជន ​និង​តំបន់​ជនបទ​ផ្សេងៗ បាន​បង្ក​ឲ្យ​មាន​ក្ដីបារម្ភ​កាន់តែច្រើន​ថា សកម្មភាព​នេះនឹង​នាំ​ឲ្យ​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​កើនឡើង អំឡុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ដែល​នឹង​ចូលមក​ដល់​នៅ​ថ្ងៃ​សៅរ៍ ​ទី​២១​មករា​សប្ដាហ៍​នេះ​។

​អ្នកដំណើរ​យ៉ាងច្រើនដែលមាន​ស្ពាយ​កាបូប និង​អូស​វ៉ា​លី​គ្រប់​ដៃ​បាន​សម្រុក​ចូលទៅក្នុង​ស្ថានីយ​រថភ្លើង ​ដ៏​សំខាន់​ក្នុង​រដ្ឋធានី​ប៉េកាំងកាលពី​ថ្ងៃ​ចន្ទ ​សំដៅ​ទៅកាន់​ស្រុកកំណើត​ជួបជុំ​គ្រួសារ​សម្រាប់​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ​ដែល​ក្រុម​អ្នកជំនាញ​សុខភាព​បារម្ភ​ថា ​វា​អាច​រុញ​ដោល​ឲ្យមានការ​ផ្ទុះ​ឆ្លង​រាលដាល​វីរុស COVID-19 កាន់តែខ្លាំង​នៅក្នុង​តំបន់​ជនបទ​នានា​ដែលមាន​សម្ភារៈ​បរិក្ខារ​ពេទ្យ​មិន​គ្រប់គ្រាន់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm