FFC ​និង​ FIFA ​សម្ពោធ​ទីលាន និង​សាលា​តម្រង់​ទិស ព្រមទាំង​កម្មវិធី​អភិវឌ្ឍន៍​បាល់ទាត់ ២៥​រាជធានី​-​ខេត្ត​

2023/01/17 06:27:03 pm        520

​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​(FFC) និង​សហព័ន្ធ​កីឡាបាល់ទាត់​អន្ដរជាតិ ​(FIFA) នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ នេះបានរៀបចំ​ពិធី​សម្ពោធ​ទីលាន និង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​រាជធានី​-​ខេត្ត​ទាំង ២៥ និង​កម្មវិធី​អភិវឌ្ឍន៍​បាល់ទាត់​តាម​សាលា​ទាំង ២៥​រាជធានី​-​ខេត្ត ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​នា​ថ្ងៃ​អនាគត។​

​កម្មវិធី​សម្ពោធ​ទីលាន និង​សាលា​តម្រង់ទិស​រួម​នេះធ្វើឡើង​នៅ​ទីលាន និង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់នៃ​វិទ្យាល័យ​អង្គរ ខេត្តសៀមរាប ក្រោម​វត្តមាន​ឯកឧត្តម សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ហើយក៏​មានការ​ចូលរួម​ពី​លោកស្រី​ Fatimata Sidibe ​ប្រតិភូ​តំណាង​ FIFA ​ផងដែរ។​ ​លោក កែវ សារ៉េត បាន​គូសបញ្ជាក់ថា កម្មវិធី​នេះ​រៀបចំឡើង បន្ទាប់ពី​គម្រោង​អភិវឌ្ឍន៍​ទីលាន និង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់ ២៥​រាជធានី​-​ខេត្តបានបញ្ចប់​ជា​ស្ថាពរក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​ FIFA ​ដែល​ដំណើរការ​តាំងពី​ឆ្នាំ​២០១៧ រហូត​ខែឧសភា ឆ្នាំ​២០២១។ តែដោយសារ​ជំងឺ​រាត​ត្បាត​ជាស​កល​កូ​វីដ​-១៩ ទើប​សហព័ន្ធ និង​ FIFA ​ពន្យា​ពេល​រៀបចំ​ពិធី​សម្ពោធ​រួមរហូតដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ នេះ។​

​លោក​បន្ដថា ការគាំទ្រ​នូវ​គម្រោង​សាងសង់​ទីលាន និង​សាលា​តម្រង់ទិស​នេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់ សម្រាប់​អនាគត​បាល់ទាត់​កម្ពុជា ជាក់ស្ដែង​កន្លងមកបន្ទាប់ពី​សាលា​តម្រង់ទិស​ទាំង ២៥​រាជធានី​-​ខេត្តត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បន្ដបន្ទាប់ សហព័ន្ធ​ក៏បាន​សម្រិតសម្រាំង​យុវជន​ល្អៗ​ជាច្រើន មក​បណ្ដុះបណ្ដាល​ក្នុង​មជ្ឈមណ្ឌល​រួមនៃ​មជ្ឈមណ្ឌល និង​សាលា​បាល់ទាត់​ជាតិ​បាទី រហូត​ទទួលបាន​នូវ​ធនធាន​កីឡាករ​ល្អៗ​ជាច្រើន ដែល​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ។​ ​ការណ៍​ស្របពេល​កម្ពុជាមាន​ទីលាន និង​សាលា​តម្រង់ទិស​គ្រប់​រាជធានី​-​ខេត្ដ​ហើយ​នោះ ក្នុង​ពិធី​សម្ពោធ​រួមដែលមាន​ការចូលរួម​ពី​មន្ដ្រីជាន់ខ្ពស់​ FIFA ​នេះដែរ សហព័ន្ធក៏បាន​ភ្ជាប់​ជាមួយ​នូវ​ការសម្ពោធ​កម្មវិធី​ Football For School ​ឬ​កម្មវិធី​អភិវឌ្ឍន៍​បាល់ទាត់​តាម​សាលា​ទាំង ២៥​រាជធានី​-​ខេត្ត សម្រាប់​យុវជន​ថ្នាល​ពី​អាយុ ៦​ឆ្នាំដល់ ១២​ឆ្នាំ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ទៀត​ផង។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ សារ៉េត។​

​ជាមួយគ្នា​ដែរលោកស្រី​ Fatimata Sidibe ​បាន​សម្ដែង​នូវ​ការអបអរសាទរ ចំពោះ​សមិទ្ធផល​ថ្មី​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ពិសេស​លោកស្រី​បាន​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​សហព័ន្ធ និង​គ្រប់ភាគី​ពាក់ព័ន្ធដែល​ជំរុញ​ឲ្យ​សាលា​តម្រង់ទិស​លេច​វត្ត​មាននៅ​គ្រប់​រាជធានី​-​ខេត្ត។ លោកស្រី​មាន​សុទិដ្ឋិនិយម​ថា ទីលាន និង​សាលា​តម្រង់ទិស​ទាំងអស់​នោះនឹង​រួមចំណែក​យ៉ាងសំខាន់ ដើម្បី​ផលិត​បាន​នូវ​ធនធាន​កីឡាករ​ល្អៗ ឆ្ពោះទៅរក​ការប្រកួតប្រជែង​ដោយ​ស្មើ​មុខមាត់​លើ​ឆាក​អន្ដរជាតិ៕ ​អត្ថបទ៖ លី ឈុន​ឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm