រដ្ឋមន្រ្តីកសិកម្ម ជំរុញកសិករប្រើប្រាស់ពូជស្រូវដែលមានតម្លៃទីផ្សារ និងទទួលផលចំណេញច្រើនជាងមុន

2023/01/17 08:01:42 pm        610

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យមន្រ្តី​ក្រោម​ឱវាទ ចូលរួមលើកទឹកចិត្ត ​និងជំរុញឲ្យប្រជាកសិករមានការផ្លាស់ប្តូរឥរិយាបថ ក្នុងការ​ប្រើប្រាស់​ពូជស្រូវ ​ដោយប្រើពូជដែលមានតម្លៃសេដ្ឋកិច្ចនៅទីផ្សារ ជាជាងការប្រើពូជ​តាមទម្លាប់​ដែលមានតម្លៃទាប​ នាំឲ្យខាតប្រយោជន៍ ​និងប៉ះពាល់ដល់ប្រាក់កាក់របស់ពួកគាត់។

ក្នុងឱកាសចុះទស្សនកិច្ច ​ត្រួតពិនិត្យសកម្មភាពការងារ ​និងសំណេះសំណាល​ជាមួយថ្នាក់​ដឹកនាំ​មន្រ្តី ​និងបុគ្គលិក ​នៅវិទ្យាស្ថានស្រាវជ្រាវ ​និងអភិវឌ្ឍន៍​កសិកម្មកម្ពុជា​ (CARDI) ​កាលពីព្រឹកថ្ងៃទី១៦ មករា ឆ្នាំ២០២៣នេះ ​ឯកឧត្តមរដ្ឋមន្រ្តី ​បានមានប្រសាសន៍ថា ​បច្ចុប្បន្ននេះ ​ការប្រើប្រាស់ពូជស្រូវ​របស់​ប្រជាកសិករ ​បានល្អហើយ​ តែមានចំណុចខ្លះផ្សេងទៀតដែល​ទាមទារ​ឲ្យគាត់កែលម្អរ ក្នុងនោះ​ត្រូវយកចិត្តទុកដាក់ក្នុងការបន្សុទ្ធពូជ​ និងការទុកដាក់ពូជឱ្យបានល្អ ដើម្បីឈានទៅកាត់​បន្ថយការ​ចំណាយរបស់ប្រជាកសិករ​ និងដើម្បីឲ្យកសិករទទួលបានផលចំណេញច្រើនជាងមុន។

បន្ថែមពីនេះ ​ឯកឧត្តម ​បានណែនាំដល់អ្នកស្រាវជ្រាវ ​ចាប់ពីពេលនេះ ​រាល់ការស្រាវជ្រាវពូជស្រូវថ្មី ត្រូវធ្វើឡើង​ដោយផ្អែកទៅលើប្រសិទ្ធភាពសេដ្ឋកិច្ច ពោលគឺពូជដែលផ្តល់នូវភាពងាយស្រួលដល់​ការដាំដុះ ​និងមានតម្រូវការនៅលើទីផ្សារដើម្បីផ្តល់នូវនិរន្តភាព។

ជាមួយគ្នានេះ ​ឯកឧត្តម ​បានលើកទឹកចិត្តឲ្យវិទ្យាស្ថានស្រាវជ្រាវ ​និងអភិវឌ្ឍន៍​កសិកម្មកម្ពុជា ចាប់ដៃគូ​ជាមួយក្រុមហ៊ុនឯកជននាពេលខាងមុខ​ ដើម្បីធ្វើការសិក្សា​ស្រាវជ្រាវ​រក​អ្វីដែលថ្មី មាន​ប្រយោជន៍​សម្រាប់កសិករ​ ពោលគឺជាពូជស្រូវថ្មី​ ដែលងាយស្រួលដល់ការដាំដុះ មានភាពធន់​នឹង​អាកាសធាតុធន់នឹងសត្វល្អិត និងប្រើរយៈពេលដាំដុះខ្លីជាដើម​ ហើយជាពិសេសនោះ ជាស្រូវ​ឬអង្ករ​ដែល​មាន​តម្រូវការនៅទីផ្សារ៕



អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm